Yearendyearend1140x150

BBWនឹងរៀបចំពិព័រណ៍សៀវភៅដ៏ធំប្រចាំឆ្នាំដែលមានការបញ្ចុះតម្លៃរហូតដល់៩៥%

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ Big Bad Wolf Books (BBW) បានត្រឡប់សារជាថ្មីជាមួយកម្មវិធីពិព័រណ៍សៀវភៅដ៏ធំប្រចាំឆ្នាំរបស់ Big Bad Wolf Books ដែលមានរយៈពេល ១២ថ្ងៃ និង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ កុម្ភៈ រហូតដល់ថ្ងៃទី០៥ មីនា នៅផ្សារទំនើបអូរឡាំព្យា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២យប់។

ពិព័រណ៍សៀវភៅនេះ មានលក់សៀវភៅជាភាសាខ្មែរ និងអង់គ្លេសរាប់លានក្បាល ដែលសៀវភៅមានតម្លៃចាប់ពី ១ដុល្លារ ដោយមានការបញ្ចុះតម្លៃពី ៥%រហូតដល់៩៥%។ ក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏អស្ចារ្យនេះ ក៏មានព្រឹត្តិការណ៍សំខាន់ៗ ដើម្បីបង្កើនចំណេះដឹងសម្រាប់អ្នកអាន ដូចជាកម្មវិធីជួបជាមួយអ្នកនិពន្ធ កម្មវិធីជួបជាមួយសប្បុរសជនសម្រាប់ការចែកសៀវភៅជូនដល់អ្នកអានដែលមានការខ្វះខាត កម្មវិធីជួបជាមួយអ្នកអានអាជីព និងកម្មវិធីកម្សាន្តផ្សេងៗទៀត។

គួរបញ្ជាក់ថា គ្រឹះស្ថានសិក្សា សាលារៀន មត្តេយ្យសិក្សា សាកលវិទ្យាល័យ បណ្ណាល័យ ដែលធ្វើការទិញសៀវភៅ នៅក្នុងពិព័រណ៍លក់សៀវភៅ Big Bad Wolf នឹងទទួលបានការបញ្ចុះតម្លៃ ១០% រាល់ការចំណាយទិញអស់ $១,០០០ ក្នុងវិក្កយបត្រតែមួយ ដោយបុគ្គលិកស្ថាប័នសិក្សាត្រូវបង្ហាញបណ្ណសម្គាល់ខ្លួនបុគ្គលិកនៅបញ្ជរសេវាបម្រើអតិថិជនដើម្បីទទួលបានការបញ្ចុះតម្លៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពិព័រណ៌សៀវភៅ BBW
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង