Yearendyearend1140x150

ក្រសួងបរិស្ថាននឹងរៀបចំ«វេទិកាជាតិកេសរកូល»ដើម្បីអភិរក្សនិងទប់ស្កាត់ការជួញដូរហួសប្រមាណ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រសួងបរិស្ថាន នាខែមីនាខាងមុខនេះ គ្រោងរៀបចំ​«វេទិកាជាតិកេសរកូលលើកទី៣»។ វេទិកាជាតិកេសរកូល រៀបចំឡើងក្នុងគោលបំណងបង្ហាញពីភាពសម្បូរបែបបៃប្រភេទកេសរកូលរបស់កម្ពុជា ទប់ស្កាត់ការធ្វើអាជីវកម្មហួសកម្រិត និង រៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ ខណៈបច្ចុប្បន្ននេះ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានប្រមូលបានសំណាក ៥០០០សំណាក និងមានកេសរកូលជាង១០០ប្រភេទ ត្រូវបានកំណត់អត្តសញ្ញាណ។

ឯកឧត្តម នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា វេទិកាជាតិកេសរកូល រៀបចំឡើងក្នុងគោលបំណងបង្ហាញពីភាពសម្បូរបែបបៃប្រភេទកេសរកូលរបស់កម្ពុជា ដែលនាពេលបច្ចុប្បន្ននេះកេសរកូលព្រៃមានប្រមាណជាង៥០០ប្រភេទ។ ជាមួយនឹងការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដែលក្រុមអ្នកសិក្សាធ្វើការប្រមូលពី ខេត្តព្រះសីហនុ កំពត កោះកុង ព្រះវិហារ និងខេត្តសៀមរាប បាន ៥០០០សំណាក ​និងមាន២១០ប្រភេទនៃកេសរកូល។ នៅក្នុងនោះក៏មានការកំណត់អត្តសញ្ញាណច្បាស់លាស់ជាង១០០ប្រភេទ។

បន្ថែមពីនេះទៀត វេទិកាជាតិកេសរកូល គឺជាឱកាសមួយក្នុងការបង្ហាញអំពីភាពសម្បូរបែបនៃប្រភេទកេសរកូលព្រៃ ដែលកម្ពុជាមាន ក៏ដូចជាផ្សព្វផ្សាយឱ្យបានដឹង និងបណ្ដុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ហើយជាពិសេស គឺការចូលរួមអការពារ និងភិរក្សនូវសម្បត្តិធនធានធម្មជាតិ។ វេទិកានេះក៏ទាញចំណាប់អារម្មណ៍ពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីការព្រួយបារម្ភនៃការបាត់បង់ប្រភេទពូជកេសរកូល។ កន្លងមកមានការធ្វើអាជីវកម្មហួសប្រមាណទៅលើប្រភេទកេសរកូលព្រៃ។ ដូច្នេះហើយការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន គឺជាមជ្ឈមណ្ឌលមួយដើម្បីថែរក្សាប្រភេទពូជឱ្យគង់ ហើយក្រសួងក៏មានគម្រោងក្នុងការពង្រីកបន្ថែម ដើម្បី ឱ្យបានរីកចម្រើន និងថែរក្សាប្រភេទដែលកំពុងតែមាន។

ឯកឧត្តម នេត្រ ភក្ដ្រា បានបន្ដថា វេទិកានេះនឹងជួយទប់ស្កាត់ការធ្វើអាជីវកម្មហូសកម្រិត លើកេសរកូលព្រៃ។ ដើម្បីទប់ស្កាត់ ក្រសួងបានចេញនូវសេចក្ដីណែនាំទៅដល់រដ្ឋបាលរាជធានី-ខេត្តដែលមានតំបន់ការពារធម្មជាតិ ជាពិសេសមន្ដ្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានដែលមានតំបន់ការពារធម្មជាតិ ត្រូវគ្រប់គ្រងឱ្យបានល្អ និងផ្ដល់ទៅដល់ប្រជាពលរដ្ឋកុំឱ្យធ្វើអាជីវកម្មហួសប្រមាណ។ ដូច្នេះក្រសួងត្រូវការទាំងការអប់រំ និងការអនុវត្តច្បាប់ ដើម្បីថែរក្សា។ ក្រសួងសួងសង្ឃឹមថា អ្វីដែលក្រសួងកំពុងតែរៀបចំគឺ ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន គឺជាធនាគារពូជ ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង