Cctimesw1140xh150cm copy

ផែនការ«ទាក់ទាញភ្ញៀវទេសចរ៧លាននាក់»នៅឆ្នាំ២០២០ បរាជ័យដោយសារកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមថោង ខុង រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ភ្នំពេញ៖ផែនការគ្រោងទទួលភ្ញៀវទេសចរជាង៧លាននាក់នៅឆ្នាំ២០២០របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកទៅឆ្នាំ២០២៥ ឯណោះវិញ ដោយសារវិបត្តិនៃការ រីករាលដាល់នេះជំងឺកូវីដ១៩។នេះជាប្រសាសន៍របស់ឯកឧត្តមថោង ខុង រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងនៅថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់ កាលវិបត្តិជំងឺកូវីដ-១៩(Covid-19 )និងផែនការអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ-១៩ វានឹងធ្វើអោយសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ ដូច្នេះមានន័យថា បើមិនមានជំងឺកូវីដ-១៩ទេ កម្ពុជា នៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរណ៍ចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ឯណោះ។

ឯកឧត្ដមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែង គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥,៤០៥នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង