ភ្នំពេញ៖ សហរដ្ឋអាមេរិក បានជួបប្រទេះនឹងស្ថានភាពតានតឹងកាលពីកាលពីពេលថ្មីនេះ ដោយសារបាតុកម្មតវ៉ាងទូទាំងប្រទេសប្រឆាំងនឹងស្លាប់លោក George Floyd ពលរដ្ឋអាមេរិកាំងស្បែកខ្មៅមួយរូបក្នុងសមត្ថកិច្ចនៃប៉ូលិសស្បែកស។ក្រុមអ្នកអ្នកតាមដានបានរិះគន់ចំពោះអំពើហិង្សារបស់ក្រុមប៉ូលីសអាមេរិកមកលើកក្រុមបាតុករ ខណៈដែលអាមេរិកខ្លួនឯងជាប្រទេសមហាអំណាចប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។
ឆ្លើយបតនឹងការរិះគន់នេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងការពារចំពោះចំណាត់ការរបស់រដ្ឋកាលរបស់លោកត្រាំថា ការស្លាប់លោក George Floyd ជាការពិសោធន៍ប្រជាធិបតេយ្យនៅអាមេរិក ហើយអាមេរិកនឹងយកការតវ៉ាប្រឆាំងនេះទៅពិសោធន៍ដើម្បីធ្វើការស្រាវជ្រាវបន្ត ដើម្បីការគោរពសិទ្ធិមនុស្សនៅអាមេរិក។
លោក W. Patrick Murphy បានថ្លែងយ៉ាងដូច្នេះថា “សម្រាប់សហរដ្ឋអាមេរិក យើងកំពុងធ្វើការពិសោធន៍ចំពោះដំណើរការប្រជាធិបតេយ្យ ហើយដំណើរការនេះយើងនៅតែបន្តរហូតទៅ យើងស្វែងរកប្រទេសរួបរួមមួយ ត្បិតវាមិនល្អតែកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះអាចបង្កើតឱ្យមានការស្វែងរកចំណុចរួមគ្នា”។
លោក W. Patrick Murphy បានបន្ថែមទៀតថា លោក George Floyd និងអំពើហិង្សាមកលើកក្រុមបាតុករ ជាការបង្ហាញទៅពិភពលោកអំពីធាតុផ្សុំនៃប្រជាធិបតេយ្យមានដូចជា សេរីភាពសារព័ត៌មាន ការបញ្ចេញមតិ និងការបង្កើតជាសមាគមដែលដាក់សម្ពាធមកលើកអ្នកកាន់អំណាចឱ្យមានការទទួលខុសត្រូវលើករឿងអយុត្តិធម៌ក្នុងសង្គម។
ការថ្លែងរបស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ធ្វើឡើងក្នុងកម្មវិធីវិទ្យុសិទ្ធិមនុស្សរបស់មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០នេះ។
សហរដ្ឋអាមេរិក បានជួបប្រទេះការតវ៉ារបស់ប្រជាជនខ្លាំងក្លាបំផុតដែលជាច្រើនទសវត្សមិនធ្លាប់មានប្រឆាំងនឹងស្លាប់លោក George Floyd ពលរដ្ឋអាមេរិកាំងស្បែកខ្មៅមួយរូបក្នុងសមត្ថកិច្ចនៃប៉ូលិសស្បែកស។ក្រោយពីបាតុកម្មហិង្សាបានផ្ទុះឡើង លោកប្រធានាធិបតី Donald Trump គំរាមបញ្ជូនកងកម្លាំងយោធាជាតិទៅទប់ស្កាត់បាតុកម្មហិង្សានៅទីក្រុងនានា។
ជាមួយគ្នានោះ កម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើងជ័រ និងផ្សែងចេញទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ហើយបានប្រើអំពើហិង្សាយ៉ាងខ្លាំងខ្លា ហើយអំពើហិង្សានេះត្រូវអ្នកតាមដានសិទ្ធិមនុស្សរួមទាំងអង្គការសហប្រជាជាតិរិះគន់នឹងចំណាត់ការរបស់រដ្ឋកាលលោកត្រាំផងដែរ៕