Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

«ទិវាស៊ីក្លូ»បើកការជិះស៊ីក្លូសាកល្បងជាលើកដំបូង នៅថ្ងៃអាទិត្យនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
យុវជន មាស សុបញ្ញា ប្រធានគម្រោង«ទិវាស៊ីក្លូ» ។ (រូបភាព៖ លោក Antoine Raab)

ភ្នំពេញ៖ ទិវាស៊ីក្លូ (Cyclo Day) បើកដំណើរការគម្រោងរបស់ខ្លួនជាលើកដំបូង ដោយកម្មវិធីមានឈ្មោះថា «First Time Experience Cyclo»។ កម្មវិធី First Time Experience Cyclo នឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ វិច្ឆិកា នៅសួនវត្តបទុម។

First Time Experience Cyclo គឺជាកម្មវិធីបើកការជិះស៊ីក្លូសាកល្បង មានទីតាំងនៅសួនវត្តបទុម ដែលអនុញ្ញាត្តឱ្យមនុស្សគ្រប់រូបគ្រប់វ័យចូលរួម ដើម្បីមកទទួលបទពិសោធន៍ការជិះស៊ីក្លូ ចូលរួមជួយលើកកម្ពស់ការជិះស៊ីក្លូ និងឈ្វេងយល់ពីការចូលរួមកាត់បន្ថយការបំពុលអាកាសដោយការប្រើប្រាស់ស៊ីក្លូវិញ។

បើតាមយុវជន មាស សុបញ្ញា ប្រធានគម្រោង«ទិវាស៊ីក្លូ» បានឱ្យដឹងថា គម្រោង«ទិវាស៊ីក្លូ» ទទួលបានការគាំទ្រពី UNICEF កម្ពុជា ហើយនេះគឺជាលើកទីមួយ ដែលគម្រោងទិវាស៊ីក្លូ បានរៀបចំឱ្យមានកម្មវិធី First Time Experience Cyclo Tour បែបនេះ។

សម្រាប់ការចុះឈ្មោះក្នុងការចូលរួមកម្មវិធី First Time Experience Cyclo សូមចូលទៅកាន់ link https://forms.gle/tRdAJFXkiZdd8sm87 ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង