Yearendyearend1140x150

USAID ផ្តល់ទូរស័ព្ទដល់សហគមន៍ដើម្បីប្រើប្រាស់បច្ចេកវិទ្យាក្នុងការល្បាតព្រៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID ព្រៃឡង់បៃតង

ព្រះវិហារ៖ គម្រោងUSAIDព្រៃឡង់បៃតង ថ្មីៗនេះបានផ្តល់ទូរស័ព្ទទំនើបដល់សហគមន៍មូលដ្ឋានចំនួន៤៥ នៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ។ ឧបករណ៍ដែលមានសមត្ថភាពខ្ពស់នេះ នឹងអាចជួយឱ្យសហគមន៍ប្រើប្រាស់នូវប្រព័ន្ធត្រួតពិនិត្យនិងរាយការណ៍SMART Connect ប្រកបដោយប្រសិទ្ធភាព។ ប្រព័ន្ធត្រួតពិនិត្យនិងរាយការណ៍SMART Connect អាចជួយឱ្យផ្ទេរទិន្នន័យទាន់ហេតុការណ៍ពីការល្បាតព្រៃឈើ ទៅកាន់មជ្ឈមណ្ឌលបញ្ជាការតាមដានតំបន់ការពារធម្មជាតិ(PAMP) ដែលដំណើរការដោយក្រសួងបរិស្ថាន។

សហគមន៍មូលដ្ឋានចំនួនពីរគឺដងផ្លិតនិងត្មាតប៉ើយ បាននិងកំពុងសាកល្បងការប្រើប្រាស់ SMART Connect ដោយប្រើទូរស័ព្ទដែលមានសមត្ថភាពទាប។ ទូរសព្ទ័ទាំងនោះមិនអាចធ្វើដំណើរការបានល្អជាមួយមជ្ឈមណ្ឌលបញ្ជាការតាមដានតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារបានទេ។ ជាមួយនឹងទូរស័ព្ទដែលមានសមត្ថភាពខ្ពស់ ជួយអោយសហគមន៍អាចដំណើរការ SMART Connect កាន់តែមានប្រសិទ្ធភាព។

គម្រោងUSAIDព្រៃឡង់បៃតង នឹងគាំទ្រដល់ការសាកល្បងការប្រើប្រាស់SMART Connect នៅក្នុងសហគមន៍មូលដ្ឋាន ចំនួនប្រាំមួយផ្សេងទៀតនៅក្នុងខេត្តព្រះវិហារ។ បន្ទាប់ពីការសាកល្បង គម្រោងនឹងធ្វើការជាមួយក្រសួងបរិស្ថាន ដើម្បីអោយសហគមន៍មូលដ្ឋានទាំងអស់ដែលនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ អាចប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យនិងរាយការណ៍SMART Connect ។

ជាមួយនឹងSMART Connect សហគមន៍មូលដ្ឋានអាចបញ្ជូនទិន្នន័យ អំពីសកម្មភាពខុសច្បាប់ដែលកើតឡើងនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ ទៅអោយអាជ្ញាធរមូលដ្ឋានទាន់ហេតុការណ៍បានយ៉ាងងាយស្រួល។ SMART Connect អាចរក្សាទុក ទំនាក់ទំនង និងផ្តល់ទិន្នន័យក្នុងការវិភាគអំពីសកម្មភាពខុសច្បាប់ ដូចជាការបរបាញ់ ការរុករានដីព្រៃ និងការកាប់ឈើខុសច្បាប់។

នៅពេលប្រើប្រាស់វារួមជាមួយនិងប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ទិន្នន័យពីប្រព័ន្ធនេះអាចត្រូវបានប្រើដើម្បីកំណត់ផែនការល្បាតដែលមានគោលដៅលំហច្បាស់លាស់។ អាជ្ញាធរមូលដ្ឋានក៍អាចប្រើទិន្នន័យទាន់ហេតុការណ៍ពីSMART Connect ដើម្បីបញ្ជូនកំលាំងអនុវត្តច្បាប់ទៅដោះស្រាយសកម្មភាពខុសច្បាប់ដែលបានរាយការណ៍ដោយសមាជិកសហគមន៍ផងដែរ៕

រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: USAID
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង