ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានជួយសន្ទនាតាមរយៈខ្សែទូរស័ព្ទ ដើម្បីពិភាក្សាអំពីការរួមគ្នាប្រឆាំងនឹងកូវីដ១៩ និងពីទំនាក់ទំនងទ្វេភាគី និងតំបន់។ក្នុងកិច្ចពិភាក្សានោះ លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រាប់សម្តេចហ៊ុន សែនថា ឥណ្ឌាចាត់ទុកកម្ពុជាថាជាផ្នែកដ៏សំខាន់នៃនយោបាយ«ឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា (Act East Policy)»។