Cctimesw1140xh150cm copy

កម្ពុជាអនុញ្ញាតអ្នកនៅលើនាវាអាចទស្សនាតំបន់ទេសចរណ៍ដោយមិនគិតកម្រៃ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


សម្តេច ហ៊ុន សែន ជាមួយអ្នកដំណើរនៅលើនាវា Westerndam ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ព្រះសីហនុ៖ អ្នកដំណើរនៅលើនាវា Westerndam ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យដើរកម្សាន្តនៅតាមតំបន់ទេសចរនាមួយចំនួនមានខេត្តព្រះសីហនុ ឬខេត្តសៀមរាប ក្នុងប្រទេសកម្ពុជាដោយមិនគិតកម្រៃសេវាទំាងអស់។នេះបើតាមប្រសាសន៍របស់សម្តេចហ៊ុន សែន ថ្លែងក្នុង ពិធីអញ្ជើញទទួលស្វាគមន៍អ្នកដំណើរទេសចរណ៍លើនាវា Westerdam ក្នុងខេត្តព្រះសីហនុ។

សម្ដេច ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំក៏បើកឱកាសសម្រាប់អ្នកដែលនៅលើនាវាទាំងអស់អាចចាកចេញពីនាវា ដោយធ្វើដំណើរកំសាន្តនៅក្នុងខេត្តព្រះសីហនុ ឬក៏មានបំណងទៅទស្សនកិច្ចខេត្តសៀមរាប យើងនឹងបង្កលក្ខណៈងាយស្រួល ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរ មានយន្តហោះ ០៤គ្រឿងត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន ពោកគឺនាវានេះអាចបន្តស្នាក់នៅពី៥ថ្ងៃ ឬរហូតដល់មួយខែទៀត ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់»។

បើតាមសម្តេចហ៊ុន សែន បានបន្ថែមទៀតថា នាវា Westerdam អាចបន្តស្នាក់នៅពី៥ថ្ងៃ ឬរហូតដល់មួយខែទៀត ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់។សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះកុំឱ្យមានការភ័យខ្លាច ចំពោះការឆ្លងជំងឺរហូតដល់តក់ស្លុតភ័យខ្លាចហួសហេតុ និង សូមចូលរួមក្នុងសកម្មភាពមនុស្សធម៌ផងដែរ។

ជាមួយគ្នានេះ សម្តេចមានក្តីសង្ឃឹមយ៉ាងមុតមាំថាពលរដ្ឋកម្ពុជា នឹងយកការទទួលខុសត្រូវមួយក្នុងឋានៈជាអ្នកដែលបានចូលរួមចំណែកដែលបានលើកស្ទួយសិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង។

សូមបញ្ជាក់ជូនថា ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការពិនិត្យអាការសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាតឱ្យចេញក្រៅនាវា និងបន្តដំណើរតាមរថយន្ត Bus រួចឡើងយន្តហោះនៅអាកាសយានដ្ឋានកងកេង ទៅកាន់ប្រទេសគោលដៅ ។ ក្រៅពីនេះពួកគេអាចមានជម្រើសបន្តដំណើរទស្សនកិច្ចខេត្តព្រះសីហនុ ឬខេត្តសៀមរាប បន្តទៀតបាន ដោយមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម គួច ចំរើន ជាអ្នកសម្របសម្រួលចាត់ចែង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: Westerndam
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង