Cctimesw1140xh150cm copy

BFCដាក់ឱ្យដំណើរការប្រព័ន្ធទូរសព្ទ័ថ្មី ដើម្បីប្រឆាំងកូវីដ-១៩ក្នុងវិស័យកាត់ដេរនិងស្បែកជើង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) នៅថ្ងៃទី ៦ ខែមិថុនានេះ បានដាក់ចេញប្រព័ន្ធលេខទូរសព្ទមួយ ដើម្បីផ្ដល់ព័ត៌មានដល់កម្មករ នៅក្នុងឧស្សាហកម្មកាត់ដេរ និងផលិតផលស្បែកជើង វិស័យផលិតធ្វើដំណើរ និងកាបូប ស្ដីពីការការពារ នៃការរីករាលដាលជំងឺកូវីដ១៩។

ប្រព័ន្ធលេខទូរសព្ទ ដែលជាផ្នែកមួយនៃកម្មវិធី «ជំងឺកូវីដ១៩៖សុវត្ថិភាពកម្មករ» ប្រើប្រព័ន្ធបច្ចេកវិទ្យា សំលេងឆ្លើយតបជាអន្តរកម្ម ហៅកាត់ថា( IVR) ដែលជាប្រព័ន្ធឆ្លើយតបដោយស្វ័យប្រវត្តិ ដែលកម្មករអាចហៅចូល ដើម្បីយល់ដឹងពីវិធានការការពារជំងឺកូវីដ១៩ នៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេបាន។

ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា លោកស្រី សារ៉ា ផាក មានប្រសាសន៍ថា៖ ការធានាពីសុខភាព និងសុវត្ថិភាពរបស់កម្មករ នៅកន្លែងធ្វើការរបស់ពួកគេ ជានិច្ចជាកាល គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់អង្គការILO។

លោកស្រីបន្តថា វាចាំបាច់ណា សម្រាប់យើងទាំងអស់គ្នា រួមទាំងកម្មករនិយោជិតផងដែរ ក្នុងការយល់ដឹងពីរបៀបការពារខ្លួន ពីជំងឺនេះ។ហើយតាមរយៈបណ្ដាយទូរស័ព្ទបន្ទាន់នេះ កម្មករកាន់តែអាច ទទួលបានព័ត៌មានបានយ៉ាងឆាប់រហ័ស ជាពិសេសសម្រាប់កម្មករនិយោជិតទាំងឡាយដែលអក្ខរកម្មនៅមានកម្រិត។

សូមបញ្ចាក់ដែរថា ប្រព័ន្ធលេខទូរស័ព្ទបន្ទាន់នេះ គឺជាសកម្មភាពថ្មីមួយនៃការឆ្លើយតបរបស់គម្រោងBFC ទៅនឹងជំងឺរាតត្បាតនេះ ដោយគម្រោងនេះបង្កើតឡើងក្នុងឆ្នាំ២០០១ ដែលជាផ្នែកមួយនៃកិច្ចសហការរវាងអង្គការអន្តរជាតិការងារ របស់អង្គការសហប្រជាជាតិ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: Covid-19 BFC
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង