681 ezgif.com resize
Swift cc time

CAMPSDA ត្រឡប់មកជាថ្មីម្ដងទៀត ជាមួយកម្មវិធីប្រកួតនិយាយជាសាធារណៈ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សមាគមន៍និយាយជាសាធារណៈ និងតស៊ូមតិនៅកម្ពុជា ហៅកាត់ថា CAMPSDA បាននឹងកំពុងបើកការចុះឈ្មោះបេក្ខជន សម្រាប់ការប្រកួតនិយាយជាសាធារណៈសម្រាប់សិស្សនិស្សិតថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ។ ការទទួលពាក្យចូលរួមប្រកួតនេះ នឹងផុតកំណត់នៅថ្ងៃទី០៤ កក្កដា ខាងមុខនេះ។

យុវជន មាស សុបញ្ញា បានប្រាប់ស៊ីស៊ីថាមស៍ថា ការទទួលពាក្យប្រកួតនិយាយជាសាធារណៈនៅក្នុងរដូវកាលនេះ នឹងបើកជាសាធារណៈ ដែលកម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ១៧ និង២៤ ខែកក្កដា ខាងមុខនេះ តាមរយៈអនឡាញនៃវគ្គចាប់ផ្ដើម និងធ្វើឡើងដោយផ្ទាល់នៅវគ្គផ្ដាច់ព្រ័ត្រ។

យុវជន បញ្ញា បានបន្ដថា មុននឹងការប្រកួតចាប់ផ្ដើមនៅខែកក្កដា ខាងមុខនេះ CAMPSDA ក៏មានការបង្ហាត់បង្រៀន ពីការនិយាយជាសាធារណៈទៅដល់បេក្ខជនទាំងថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យផងដែរ។

គួរបញ្ជាក់ថា បើទោះបីជាការប្រកួតនិយាយជាសាធារណៈ ថ្នាក់វិទ្យាល៍យ និងសាកលវិទ្យាល័យ ធ្វើឡើងក្នុងពេលតែមួយក្ដី ប៉ុន្ដែការក្រកួតមានការបែងចែកដាច់ដោយឡែករវាងថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ។

សម្រាប់ការចុះឈ្មោះសូមចូលទៅកាន់៖ https://bit.ly/3OlkK1F ៕


ពាក្យទាក់ទង: CAMPSDA
Khcct banner

អត្ថបទទាក់ទង