Cc time
Cct850x100 1
Itt 0  web banner

CAMPSDAនឹងរៀបចំសង្ក្រានសប្បុរសធម៌នៅមណ្ឌលកុមារកំព្រា«មែកឈើ»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សមាគមនិយាយជាសាធារណៈ និង តស៊ូមតិនៅកម្ពុជា (Cambodia Public Speaking and Debate Association) ហៅកាត់ថា CAMPSDA នឹងរៀបចំ សង្ក្រានសប្បុរសធម៌ នៅមណ្ឌលកុមារកំព្រា «មែកឈើ» នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ។ សង្ក្រានសប្បុរសធម៌ នេះធ្វើឡើងដើម្បីបង្កភាពរីងរាយជាមួយកុមារកំព្រានៅទីនោះ ក៏ដូចជាចែករំលែកនូវក្ដីស្រឡាញ់តាមរយៈការផ្តល់ជូននៅថវិការ សម្ភារៈសិក្សា អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។

ដើម្បីចូលរួមចែករំលែកក្ដីស្រឡាញ់ទៅដល់កុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា «មែកឈើ» លោកអ្នកអាចបរិច្ចាគនូវថវិការ សម្ភារៈសិក្សា អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត តាមរយៈ CAMPSDA ។

អ្នកអាចបរិច្ចាគថវិការតាមរយៈ ABA: 002 048 486 (Chheang Yukilisa) សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ផ្សេងទៀត សូមទំនាក់ទំនងទៅកាន់ Facebook Page: Cambodia Public Speaking and Debate Association-Campsda។

គួរបញ្ជាក់ថា មណ្ឌលកុមារកំព្រា «មែកឈើ» មានទីតាំងនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ មណ្ឌលកុមារកំព្រា «មែកឈើ» មានកុមារស្នាក់នៅរហូតដល់៩៨នាក់៕






Khcct banner

អត្ថបទទាក់ទង