Cctimesw1140xh150cm copy

ក្រសួងកសិកម្មកម្ពុជាសម្រេចបិទការនាំចូល«ជ្រូក»ទៅខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានឯកភាពពាក់ព័ន្ធការបិទនាំចូលជ្រូកទៅខេត្តព្រះសីហនុ។នេះបើយោងតាមប្រសាសន៍របស់លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូកមកកម្ពុជា នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

លោកតាន់ ផាន់ណារ៉ា បានពន្យល់ថា ការបិទការនាំចូលជ្រូកទៅខេត្តព្រះសីហនុនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសមាគមចិញ្ចឹមជ្រូកក្នុងខេត្តអាចប្រកួតប្រជែក។

គួរបញ្ជាក់ថា កម្ពុជាធ្លាប់បានប្រកាសធ្វើការរឹតបន្តឹងការនាំចូលសត្វជ្រូកពីប្រទេសជិតខាងដោយការចាប់ផ្តើមអនុវត្តគឺធ្វើឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២០។ក្រសួងកសិកម្មបានបញ្ជាក់ថា ក្រសួងបានកាត់បន្ថយការនាំចូលជ្រូកបាន៧០ភាគរយ ប៉ុន្តែចំពោះក្រុមហ៊ុននាំចូលជ្រូកក្រសួងកសិកម្មមិនបានកាត់នោះទេ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កសិកម្ម ជ្រូក
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង