បាត់ដំបង៖«ទំនប់អាងទឹកបាសាក់»ត្រូវទឹកបុកផ្ដាច់
បាត់ដំបង៖ ភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ០៣ថ្ងៃ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងមោងឫស្សី កាលពីថ្ងៃទី ៧, ៨ និងទី ៩ មានបរិមាណសរុបប្រមាណ ២០០ មម បានហូរធ្លាក់ចុះមកយ៉ាងគំហុក មកផ្នែកខាងក្រោម និងបានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី