កូវីដ-១៩៖ ធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាឱ្យអតិថិជន«ទូទាត់ប្រាក់»តាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី០៨ធ្នូនេះ បានលើកទឹកចិត្តដល់សាធារណជន និងអាជីវករនានាឱ្យធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ