Yearendyearend1140x150

កម្ពុជាបើកការនាំចេញ«ស្រូវ អង្ករស និងត្រី»ទៅក្រៅប្រទេសឡើងវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបតំណាង៖ ត្រីនៅកម្ពុជា​

ភ្នំពេញ៖រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចផ្ដល់ការអនុញ្ញាតឱ្យធ្វើការនាំចេញស្រូវ អង្ករស និងត្រី ទៅក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះតទៅ។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកម្ពុជាចេញផ្សាយពីម្សិលមិញ។

ក្នុងសេចក្តីប្រកាសព័ត៌មានមានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចផ្ដល់ការអនុញ្ញាតឱ្យធ្វើការនាំចេញស្រូវ អង្ករស និងត្រី ទៅក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះតទៅ ដូចមុនពេលប្រកាសបិទ។ ការសម្រេចនេះដោយផ្អែកលើតុល្យភាពស្បៀងសម្រាប់តម្រូវការក្នុងប្រទេស បន្ទាប់ពីត្រូវបានផ្អាកការនាំចេញ នាពេលកន្លងមក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនោះ លោក ហ៊ុន សែន ប្រកាសថា កម្ពុជាត្រូវបិទការនាំចេញស្រូវ និងអង្ករស ដោយអនុញ្ញាតឲ្យនាំចេញតែអង្ករក្រអូប ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ទៅ។ ជាមួយគ្នានេះ ត្រីក៏ត្រូវបានរដ្ឋាភិបាលឲ្យផ្អាកនាំចេញទៅក្រៅប្រទេសដែរ ដែលការផ្អាកនេះគឺរដ្ឋាភិបាល ចង់ទុកផ្គត់ផ្គង់ក្នុងស្រុក ខណៈកម្ពុជាជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង