Cc time
Cct850x100 1
Itt 0  web banner

ជប៉ុនគ្រោងប្រកាសបន្ថយវិធានការព្រំដែនតឹងរ៉ឹងខណៈវិបត្តិកូវីដបានធូរស្បើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បុរស​ពាក់​ឈុត​ការពារ​នៅ​ចំណត​រថយន្ត​ក្រុង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Narita ក្នុង​ក្រុង Narita ភាគ​ខាង​កើត​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

តូក្យូ៖ ប្រទេសជប៉ុន គ្រោងនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ (១៧កុម្ភៈ) ថា ខ្លួននឹងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ដែលដាក់ចេញ ដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគ កូវិដ ដែលជាវិធានការតឹងរ៉ឹងបំផុតក្នុងចំណោមប្រទេសអ្នកមាន ហើយត្រូវបានរិះគន់ដោយមេដឹកនាំអាជីវកម្ម និងអ្នកអប់រំ។

និស្សិតបរទេសប្រហែល ១៥០,០០០ នាក់កំពុងឈរជើងនៅក្រៅប្រទេស រួមជាមួយនឹងកម្មករដែលមានវ័យចំណាស់ជាច្រើនអ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមមុខនិងជំងឺរាតត្បាតកូវិដ១៩។

ប្រទេសជប៉ុនបានបន្ធូរបន្ថយច្បាប់ព្រំដែនរបស់ខ្លួនដោយបានរក្សាប្រទេសជាតិបិទទ្វារយ៉ាងមានប្រសិទ្ធភាពចំពោះអ្នកមិនមែនជាអ្នករស់នៅក្នុងប្រទេសជប៉ុនរយៈពេលពីរឆ្នាំ នៅចុងឆ្នាំ ២០២១ ប៉ុន្តែបានរឹតបន្តឹងពួកគេម្តងទៀតត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមក នៅពេលដែលមេរោគបម្លែងថ្មីអូមីក្រុង លេចចេញនៅក្រៅប្រទេស។

ក្នុងចំណោមវិធានការនានាដែលត្រូវបានប្រកាសនឹងត្រូវបង្កើនចំនួនមនុស្សដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសជប៉ុនដល់ ៥.០០០ នាក់ក្នុងមួយថ្ងៃពី ៣.៥០០ នាក់បច្ចុប្បន្ន។

ដោយឡែកជប៉ុនអាចនិងកាត់បន្ថយរយះពេលនៃការធ្វើចត្តាឡីស័ក បច្ចុប្បន្ននេះជប៉ុនបានអនុម័តឲ្យការធ្វើចត្តាឡីស័កមួយសប្តាហ៍ទៅ ៣ ថ្ងៃក្រោមកាលៈទេសៈមួយចំនួន ដូចជាកម្រិតហានិភ័យនៃមេរោគឆ្លងនៅក្នុងប្រទេសដែលប្រជាជនធ្វើដំណើរពី និងថាតើពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ រួមទាំងការចាក់ថ្នាំបង្ការផងដែរ។

ប្រទេសជប៉ុនចាត់តាំងប្រទេសចំនួន ៨២ ថាជាប្រទេសដែល "ហានិភ័យខ្ពស់"ឆ្លងខ្ពស់ ហើយតម្រូវឱ្យដាក់ឱ្យនៅដាច់ពីគេក្នុងសណ្ឋាគាររយៈពេល ៣ ឬ ៦។ នាយករដ្ឋមន្ត្រី Fumio Kishida ត្រូវបានគេរំពឹងថានឹងប្រកាសវិធានការថ្មីនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍។

លោក Kishida និងរដ្ឋាភិបាលរបស់បានសាទរចំពោះការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងសម្រាប់វិធានការទប់ស្កាត់មេរោគបម្លែងថ្មៅអូមីក្រុងបានទាន់ពេលវេលារបស់ជប៉ុន។

ដោយឡែកអ្នកវិភាគនយោបាយគឺលោក Atsuo Ito បាននិយាយថាប្រសិនបើមេរោគកូវិដនៅតែបន្តរីករាលដាលនៅជប៉ុនទៀតការបោះឆ្នោតរើសប្រធានាធិបតីខាងមុខនេះអាចនិងអូសបន្លាយ តែយ៉ាងណាមិញលោកសង្ឃឹមថាមេរោគកូវិដនេះនិងមិនរាតត្បាតតទៅទៀតទៅចុះ៕

Khcct banner

អត្ថបទទាក់ទង