Yearendyearend1140x150

បន្ទប់ទឹក AI ត្រូវបានដាក់ពង្រាយក្នុងតំបន់មួយចំនួនក្នុងប្រទេសជប៉ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ជប៉ុន៖អ្នកជំនាញនៃប្រទេសជប៉ុន បានដាក់ឱ្យដំណើរការនូវ«បន្ទប់ទឹកទំនើប»ដែលប្រើប្រាស់នូវបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត AI ដាក់ពង្រាយនៅតាមតំបន់មួយចំនួនក្នុងប្រទេសជប៉ុន ដើម្បីការពារការឆ្លងនូវមេរោគ ជាពិសេសជំងឺកូវីដ-១៩។

លក្ខណៈពិសេសនៃ «បន្ទប់ទឹក AI » គឺអ្នកជំនាញជប៉ុនរៀបចំតម្រូវឱ្យប្រើប្រាស់នូវសំឡេងជំនួសដោយការប្រើដៃផ្ទាល់ជាមួយបង្គន់ ដូចជាការចុចទឹក លាងដៃ ការបើកទ្វាចេញចូល។បន្ទប់ទឹកនេះ អ្នកវិទ្យាសាស្ត្រជប៉ុនដាក់ឈ្មោះថា VOICE Command Toilet "Hi Toilet" ដែលពាក្យបញ្ជាទាំងអស់ត្រូវបានដំណើរការដោយសំឡេង។

បន្ទប់ទឹក AI នេះត្រូវបានសាងសង់នៅតាមទីសាធារណៈចំនួន១៧ កន្លែង ក្នុងទីក្រុង Shibuya ទីក្រុងតូក្យូ ជាមធ្យោបាយឆ្ពោះទៅរកការសម្រេចបាននៃការកាត់បន្ថយការឆ្លងមេរោគផ្សេងៗបន្ទាប់ពីចូលប្រើប្រាស់បង្គន់តាមទីសាធារណៈ។ ក្នុងបង្គន់មានកន្លែងសម្រាប់មនុស្សចាស់ មនុស្សពេញវ័យកុមារតូច និង ជនពិការ ចំពេលដែលបង្គន់នៅក្នុងប្រទេសជប៉ុនត្រូវបានទទួលស្គាល់ថា ជាការរចនាច្នៃប្រឌិតបំផុតមួយចំនួននៅទូទាំងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង