Yearendyearend1140x150

ថៃប្រឈមការគំរាមគំហែងក្នុងការនាំចេញទុរេនទៅកាន់ប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ កាសែតចិនស៊ីនហួរបានរាយការណ៍នាថ្ងៃ សៅរ៍ នេះថាប្រទេសថៃក្នុងនាមជាអ្នកនាំចេញទុរេន កំពូលទៅប្រទេសចិនអាចនឹងមានហានិភ័យដោយវៀតណាមកំពុងតែធ្វើការប្រកួតប្រជែងជាមួយថៃក្នុងការយកផលិតផលរបស់ខ្លួនជាច្រើនម៉ឺនតោន នឹងតម្លៃពិសេសទៅកាន់ទីផ្សារប្រទេសចិន។របាយការណ៍របស់ ស៊ីនហួរ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ការនាំចេញទុរេនវៀតណាមមានចំនួនដល់ទៅ ៤៨,០០០ តោនត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកព្រំដែន Youyiguan ដែលជាច្រកព្រំដែនគោកដ៏សំខាន់របស់ប្រទេសចិននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មួយ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនបានឲ្យដឹងថា ក្នុងនោះមានចំនួនទុរេន ៣៥ ០០០ តោន ជាទុរេនមកពីប្រទេសវៀតណាម និង ១៣ ០០០ តោនជារបស់ប្រទេសថៃ។តួលេខនេះបានបង្ហាញពីការកើនឡើង ៤៨,១% នៃការនាំចេញរបស់វៀតណាម និង ៥៩,៥% នៃការផ្គត់ផ្គង់របស់ថៃ។ ការនាំចេញទុរេនរបស់ថៃទៅប្រទេសចិនក្នុងអំឡុងពេលនេះបានធ្លាក់ចុះមួយផ្នែកដោយសារការផលិតទាបដែលបង្កឡើងដោយគ្រោះរាំងស្ងួត និងកម្ដៅនៅក្នុងប្រទេស។

កាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលទុរេនស្រស់ចំនួន ១.៤២ លានតោន ជាមួយនឹងចំនួន ៩២៨.៦៤៤តោន ដែលផ្គត់ផ្គង់ដោយប្រទេសថៃ (៦៥.១៩%) ខណៈដែលវៀតណាមបាននាំចេញ ៤៩២.១១១ តោន (៣៤.៥៥%) តាមពីក្រោយដោយប្រទេសហ្វីលីពីន ៣.៧៧០ តោន (០.០២៦%) ។ទិន្នន័យអំពីការទិញទុរេនក្នុងប្រទេសចិនបង្ហាញបន្ថែមថាប្រទេសថៃប្រឈមនឹងការប្រកួតប្រជែងដ៏តឹងពីប្រទេសវៀតណាម និងហ្វីលីពីន។

ក្រុមហ៊ុននាំចូលទុរេនធំមួយនៅក្នុងប្រទេសចិនបានប្រាប់ស៊ីនហួថាមុនឆ្នាំ ២០២៣ ក្រុមហ៊ុនបាននាំចូលទុរេនពីប្រទេសថៃតែប៉ុណ្ណោះ ប៉ុន្តែក្រោយមក ខ្លួនត្រូវតែធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ខ្លួនដើម្បីបំពេញតម្រូវការកើនឡើងពីអតិថិជនបន្ថែមទៀត។ ការនាំចូលឥឡូវត្រូវបានបំបែករវាងថៃ និងវៀតណាម។ ប្រទេសវៀតណាមមានប្រៀបជាងប្រទេសថៃ ដោយសារចម្ងាយផ្លូវខ្លីជាង និងការចំណាយទាបជាងខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង