Cc time
Cct850x100 1
Itt 0  web banner

បុរសម្នាក់ស្រវឹងបើកបុករថយន្ត៣៤គ្រឿងបណ្តាលឲ្យភ្លើងឆាបឆេះនៅអាល្លឺម៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បុរសម្នាក់ស្រវឹងបើកបុករថយន្ត៣៤គ្រឿងបណ្តាលឲ្យភ្លើងឆាបឆេះនៅអាល្លឺម៉ង់ ប្រភពរូប៖ RT

អាល្លឺម៉ង់៖ មនុស្ស ៣ នាក់បានរងរបួស និងអគ្គីភ័យមួយបានកើតឡើង បន្ទាប់ពីអ្នកបើកបរស្រវឹងស្រាបានបើកឡានដឹកទំនិញបុករថយន្តជាង ៣០ គ្រឿងនៅក្នុងរដ្ឋ Bavaria របស់អាល្លឺម៉ង់កាលពីយប់ថ្ងៃអង្គារ។

រថយន្តធុនធំមួយគ្រឿងមិនអើពើនឹងភ្លើងក្រហមនៅក្នុងទីក្រុង Fürth ជិតទីក្រុង Nuremberg ហើយបានបុករថយន្តនៅផ្លូវបំបែក ដែលមានរថយន្តយ៉ាងតិច ៣៤ គ្រឿងក្នុងល្បឿនយ៉ាងពេញទំហឹងនៅលើផ្លូវប្រវែង ៥០០ ម៉ែត្រ។

រថយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងដំណំ និងត្រូវភ្លើងឆាបឆេះ ចំណែករថយន្តកុងតឺន័រដែលមិនអាចគ្រប់គ្រងបានឆាបឆេះ ក្រោយមកភ្លើងបានរាលដាលដល់អគារលំនៅឋាន និងជំរុញឱ្យមានការជម្លៀសប្រជាពលរដ្ឋចេញ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសក្នុងនោះមានអ្នកបើកបររថយន្តឡង់គ្រីស័រ អ្នកបើកបររថយន្តដែលបុកពីក្រោយ និងថ្មើរជើងម្នាក់។

អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយគាត់ត្រូវបានគេពិពណ៌នាថាជាបុរសអាយុ ៥០ ឆ្នាំមកពីប្រទេសទួរគីដោយគ្មានប័ណ្ណស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ទេ៕

Khcct banner

អត្ថបទទាក់ទង