Yearendyearend1140x150

ចិនអនុម័តកញ្ចប់ថវិកាជាង១៥លានដុល្លារ ជួយសង្រ្គោះខេត្តរងគ្រោះដោយទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិនបានអនុម័តថវិកាចំនួន ១១០ លានយន់ (ប្រហែល ១៥.៤៨ លានដុល្លារអាម៉េរិក) ពីមូលនិធិសង្គ្រោះគ្រោះមហន្តរាយធម្មជាតិកណ្តាល ដើម្បីផ្តល់ជំនួយទៅកាន់ខេត្ត ជាំងស៊ី ក្វាងទុង និងតំបន់ស្វយ័ត ក្វាងស៊ី បន្ទាប់ពីទទួលរងទឹកជំនន់វាយប្រហារមិនធ្លាប់មានកាលពីចុងសប្តាហ៍មុនដែលបានបណ្តាលឲ្យផ្ទះសម្បែង និងទ្រព្យសម្បត្តិពលរដ្ឋជាច្រើនលាននាក់រងការខូចខាតនិងបាត់បង់។ ក្នុងចំណោមមូលនិធិចំនួន ៤០ លានយន់នឹងត្រូវបែងចែកទៅឱ្យខេត្ត ជាំងស៊ី ទៅ ក្វាងទុង ៥០លានយន់ និង ២០ លានយន់ទៅខេត្តក្វាងស៊ី ។

អាជ្ញាធរចិននៃការសង្រ្គោះមហន្តរាយបានអះអាងថាមូលនិធិនេះនឹងត្រូវប្រើប្រាស់ជាចម្បងលើការស្វែងរក ជួយសង្គ្រោះ និងផ្លាស់ប្តូរទីតាំងប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយ ការជួសជុលផ្ទះដែលរងការខូចខាត និងផ្តល់ស្បៀងអាហារមួយចំនួនដល់អ្នកដែលកំពុងតែរងគ្រោះពីទឹកជំនន់ ។

អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះមានមនុស្ស ៤ នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានវាយប្រហារផ្នែកជាច្រើននៃខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ដើម្បីឆ្លើយតបទៅនឹងភ្លៀងធ្លាក់ខ្លាំង និងកម្ពស់ទឹកកើនឡើង អាជ្ញាធរគ្រប់គ្រងទឹកជំនន់ក្នុងខេត្តក្វាងទុង បានបង្កើនកម្រិតឆ្លើយតបបន្ទាន់ពីកម្រិត II ដល់កម្រិត III ដើម្បីជួយសង្រ្គោះអ្នកដែលកំពុងតែរងគ្រោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង