Yearendyearend1140x150

ថៃគ្រោងរៀបចំការបោះឆ្នោតព្រឹទ្ធសភាជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ថៃ៖ រដ្ឋាភិបាលថៃបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅខែមិថុនាខាងមុខនេះ ដែលជាការស្ទង់មតិលើកដំបូងសម្រាប់សភាជាន់ខ្ពស់ ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយទសវត្សរ៍មុន។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន បានអនុម័តផែនការសម្រាប់ការបោះឆ្នោតដំណាក់កាលស្មុគស្មាញក្នុងព្រឹទ្ធសភាជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ។

បច្ចុប្បន្ននេះ ព្រឹទ្ធសភាមានសមាជិក ចំនួន ២៥០ នាក់ ត្រូវបានតែងតាំងដោយរបបយោធាដែលបានដណ្តើមអំណាចក្នុងឆ្នាំ ២០១៤ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លទ្ធផលនៃការបោះឆ្នោតសកលកាលពីឆ្នាំមុន។ គណបក្សចលនាឆ្ពោះទៅមុខ(MFP) បានឈ្នះអាសនៈភាគច្រើននៅក្នុងសភា ប៉ុន្តែមេដឹកនាំរបស់ខ្លួន លោក Pita Limjaroenrat ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែមិនបានប្រមូលផ្តុំការគាំទ្រគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភា។

នៅក្នុងការបោះឆ្នោតខាងមុខនេះមានតែអ្នកប្រជែងតំណែងសមាជិកព្រឹទ្ធសភាប៉ុណ្ណោះ ទើបមានសិទ្ធិចូលរួមដំណើរការបោះឆ្នោត ដោយការបោះឆ្នោតធ្វើឡើងចំនួនបីជុំ ចាប់ពីថ្ងៃទី ៩ ខែមិថុនា ថ្ងៃទី ១៦ ខែមិថុនា និងថ្ងៃទី ២៦ ខែមិថុនា ខាងមុខ។ សម្រាប់ លទ្ធផលបោះឆ្នោតត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅថ្ងៃទី ២ ខែកក្កដា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង