Yearendyearend1140x150

ចិនបញ្ជូនអាកាសយានិក៣នាក់ទៅកាន់អវកាស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិនបានបញ្ជូននាវិក៣នាក់ទៅកាន់ស្ថានីយអវកាស Tiangong របស់ខ្លួន ដែលជាបេសកកម្មចុងក្រោយបង្អស់នៅក្នុងកម្មវិធីរករុកក្រៅភពមួយដែលមានគោលបំណងបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ និងភពជាច្រើនទៀតនៅឆ្នាំ ២០៣០ ដើម្បីសិក្សាស្រាវជ្រាវបន្ថែមពីលំហអវកាស។ ទីក្រុងប៉េកាំងបានប្រកាសនៅព្រឹកថ្ងៃពុធនេះថា បេសកកម្ម Shenzhou-18 ដែលផ្ទុកដោយអវកាសយានិកបីនាក់ គ្រោងនឹងហោះហើរនៅម៉ោង៩យប់ស្អែកនេះ។

បើតាមទីភ្នាក់ងារអវកាសចិនបានអះអាងថា ក្នុងដំណើរហោះហើរទៅកាន់ភពព្រះច័ន្ទនេះយានអវកាសយានិកនឹងត្រូវបានអមដំណើរដោយលោក Ye Guangfu ដែលជាអ្នកធ្លាប់មានបទពិសោធន៍ហោះហើរទៅកាន់ភពច័ន្ទកាលពីឆ្នាំ ២០២១ ហើយមានអវកាសយានិកពីររូបទៀតគឺលោក Li Cong និង Li Guangsu ដែលនឹងធ្វើដំណើរទៅកាន់ទីអវកាសជាលើកដំបូងរបស់គេ។ ក្រុមអវកាសយានិក Tiangong ចុងក្រោយបង្អស់នឹងស្ថិតនៅក្នុងគន្លងតារាវិថីរយៈពេលប្រាំមួយខែ ដោយធ្វើការពិសោធន៍លើទំនាញផែនដី និងរូបវិទ្យា ព្រមទាំងវិទ្យាសាស្ត្រជីវិតផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា ពួកគេក៏នឹងអនុវត្ត "គម្រោងឧស្ម័នផ្ទះកញ្ចក់ជាសកល" ព្រមទាំងការសិក្សាស្រាវជ្រាវជាច្រើនទៀតក្នុងលំហអាវកាស ការបាញ់បង្ហោះនឹងចាប់ផ្តើមនៅយប់ស្អែកនេះដោយមានអ្នកជំនាញខាងអវកាស និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបនឹងធ្វើការជូនដំណើរអវកាសយានិកទាំង៣នាក់ទៅកាន់ទីលំហ។

គួរបញ្ជាក់ថាស្ថានីយអវកាស Tiangong មានន័យថា "វិមានឋានសួគ៌" គឺជារតនៈសម្បត្តិនៃកម្មវិធីអវកាស ដែលបានចុះចតមនុស្សយន្ត រ៉ូប៊ឺត នៅលើភពអង្គារ និងព្រះច័ន្ទ ហើយបានធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទីបីដែលបានបញ្ចូនមនុស្សដោយជោគជ័យសិក្សាស្រាវជ្រាវអំពីជីវិតលើលំហ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង