Cc time
Cct850x100 1
Itt 0  web banner

អ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់ការផ្ទុះសង្រ្គាមដោយចៃដន្យណាមួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហានអ៊ុយក្រែនបានទៅដល់ទីក្រុងខ្មោច ( ក្រុងឈើណូប៊ីល)


ប្រទេសអ៊ុយក្រែន៖ នៅប្រទេសអ៊ុយក្រែន ក្រុងឈើណូប៊ីល អ្នកកាសែតរាប់សិបនាក់បានប្រជ្រៀតគ្នានិងប្រជែងគ្នាដណ្តើមទីតាំងកាមេរ៉ានៅក្នុងទីក្រុងដែលគ្មានមនុស្សរស់នៅតាំងពីឆ្នាំ 1986។ វិបត្តិ រុស្សីនិងអ៊ុយក្រែនមកទល់ពេលនេះតែប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក ហើយមកដល់ពេលនេះអ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចក្នុងការផ្ទុះសង្រ្គាមដោយចៃដន្យ។

ក្រុងឈើណូប៊ីល ត្រូវបានបោះបង់ចោលចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់មួយរបស់ពិភពលោកនៅទីនេះកាលពីបីទសវត្សរ៍មុន។ ប៉ុន្តែដោយមានទាហានរុស្ស៊ីរាប់ម៉ឺននាក់កំពុងប្រមូលផ្តុំនៅតាមព្រំដែនអ៊ុយក្រែនជាមួយបេឡារុស្សដែលមានចម្ងាយតែប៉ុន្មានម៉ាយប៉ុណ្ណោះ ទីក្រុងខ្មោចឥឡូវនេះកំពុងដើរតួជាម្ចាស់ផ្ទះសម្រាប់កងកម្លាំងសន្តិសុខហ្វឹកហាត់សម្រាប់សង្គ្រាម។ អ៊ុយក្រែនកំពុងប្រើប្រាស់ ក្រុងឈើណូប៊ីល ដើម្បីរៀបចំសម្រាប់ការប្រយុទ្ធរំដោះគ្រោះមហន្តរាយមួយនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធយ៉ាងដាច់អហង្ការថា វិមានក្រឹមឡាំងពុំបានរៀបចំផែនការលុកលុយចូលអ៊ុយក្រែននោះទេ។ យ៉ាងណាមិញការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងសមយុទ្ធរួមគ្នាដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។

ទោះបីជាយ៉ាងណាក៏ដោយ រូបថតពីផ្កាយរណបបង្ហាញជំរុំរុស្ស៊ី ដែលត្រូវបានបង្កើតឡើងនៅជិតព្រំដែនជាមួយអ៊ុយក្រែន ដែលមានចម្ងាយរាប់រយម៉ាយពីកន្លែងដែលសមយុទ្ធកំពុងតែប្រព្រឹត្តទៅយ៉ាងរលូន។

ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន តំបន់មិនរាប់បញ្ចូលគឺ ក្រុងឈើណូប៊ីល គឺជាផ្លូវដែលអាចទៅដល់ទីក្រុង គៀវបានយ៉ាងលឿន។ មន្ត្រីអាមេរិក និងអង្គការណាតូ និយាយថា លោកប្រធានាធិបតី ពូទីន កំពុងបង្កើនវត្តមានយោធារបស់គាត់ជាច្រើននៅក្នុងប្រទេសបេឡារុស្ស ពីទាហានចំនួន ៥.០០០ នាក់ក្នុងខែមករា ដល់ប្រមាណ ៣០.០០០ នាក់ក្នុងខែនេះ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយទៅក្នុងប្រទេសបេឡារុស្ស គឺជាកម្លាំងដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមត្រជាក់ ហើយកងកម្លាំងជាច្រើននាក់នោះ ចំណាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះពីទីក្រុងគៀវ។

Khcct banner

អត្ថបទទាក់ទង