Cc time
Cct850x100 1
Itt 0  web banner

តាមទូរស័ព្ទ៖ ចិនប្រាប់អាម៉េរិកឱ្យរក្សាភាពស្ងប់ស្ងាត់នៅអ៊ុយក្រែនជៀសវាងបង្កជាភ្លើងសង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃទី ២៦ មករា បានពិភាក្សាគ្នាអំពីបញ្ហានៅអ៊ុយក្រែន តាមទូរស័ព្ទ។ក្នុងកិច្ចពិភាក្សានោះ លោក Wang Yi ប្រាប់អាម៉េរិកឱ្យរក្សាភាពស្ងប់ស្ងាត់នៅអ៊ុយក្រែនជៀសវាងបង្កជាភ្លើងសង្រ្គាម ។

លោក Wang Yi បានប្រាប់លោក Blinken ថា "យើងអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងជៀសវាងពីការ ធ្វើអ្វីដែលលើសលួសដែល អាចបង្កទៅជាភ្លើងសង្រ្គាមបាន។លោកបានបន្ថែមទៅលើការជំទាស់របស់រុស្ស៊ីចំពោះការពង្រីកសិទ្ធិរបស់ណាតូនៅអឺរ៉ុបខាងកើតថា សន្តិសុខរបស់ប្រទេសមួយមិនអាចចំណាយលើសន្តិសុខរបស់អ្នកដទៃទេ ហើយសន្តិសុខក្នុងតំបន់មិនអាចធានាបានដោយត្រឹមតែការពង្រឹង ឬសូម្បីតែពង្រីកប្លុកយោធាឡើយ។

លោក Wang Yi បានបន្ថែមថា "ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន យើងនៅតែត្រូវត្រលប់ទៅកិច្ចព្រមព្រៀងជាថ្មីម្តងទៀតទើបអាចដោះស្រាយវិបិត្ត អ៊ុយក្រែន និងរុស្សីបាន។

ប្រទេសចិន មានទំនាក់ទំនងជាមួយរុស្ស៊ី ខណៈដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាម៉េក បាននិងកំពុងកើនឡើងជាខ្លាំងជុំវិញបញ្ហាជាច្រើន។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកុម្ភៈ ខណៈសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង អង់គ្លេស មិនបញ្ជូនមន្ត្រីរដ្ឋណាម្នាក់ទៅចូលរួមក្រោមហេតុផងផ្សេងៗនេះដែលនេះត្រូវបាន មហាអំណាចចិនចាត់ទុកថា ជានយោបាយរបស់ក្រុមប្រទេសលោកខាងលិច៕

Khcct banner

អត្ថបទទាក់ទង