Yearendyearend1140x150

ទីក្រុងមួយទៀតរបស់ចិនបានរកឃើញករណីឆ្លងអូមីក្រុងចំនួន២ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទីក្រុងមួយទៀតរបស់ចិនបានរកឃើញករណីឆ្លងអូមីក្រុងចំនួន២ករណី ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា នៅក្នុងទីក្រុង អានយ៉ាង(Anyang) ខេត្ត ហឺណាន (Henan) ប្រទេសចិន បានរកឃើញករណីឆ្លងអូមីក្រុងចំនួន ២ ករណី ដែលត្រូវបានចាត់ថ្នាក់ជាសមាជិកនៃ Clade BA.1 ។

យោងតាមនាយកដ្ឋានផ្សព្វផ្សាយរបស់ទីក្រុងបានឱ្យដឹងថា អ្នកជំងឺទាំងពីរនាក់នេះ ត្រូវបានគេជឿថាមានទំនាក់ទំនងទៅនឹងខ្សែសង្វាក់ចម្លងដូចគ្នា ទៅនឹងករណីក្នុងស្រុកដែលមានស្រាប់នៅក្នុងស្រុក ជីនណាន (Jinnan) ភាគខាងជើងទីក្រុង ធានជីន (Tianjin) នៃប្រទេសចិន។ ដោយទីក្រុងនេះ បានបញ្ចប់ការធ្វើតេស្តជុំទី ២ នៅក្នុងតំបន់សំខាន់ៗ ហើយជុំមួយទៀត នៃការធ្វើតេស្តនៅទូទាំងទីក្រុងកំពុងដំណើរការ។

ខេត្ត ហឺណាន កំពុងអនុវត្តការធ្វើតេស្តជាច្រើនជុំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃ COVID-19 ចុងក្រោយបង្អស់។ កាលពីថ្ងៃច័ន្ទ ទីក្រុងហឺណាន បានរកឃើញករណីឆ្លងកូវីដ-១៩ក្នុងស្រុកថ្មីចំនួន ៨៧ ករណីក្នុងនោះទីក្រុងចឹងចូវ មាន ១១ នាក់,ទីក្រុងអានយ៉ាង មាន ២ នាក់ និងទីក្រុងស៊ូឆាង ៧៤នាក់។

ការធ្វើតេស្តដ៏ធំចំនួន ៥ ជុំ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង ចឹងចូវ នៃខេត្ត ហឺណាន ក្នុងរយៈពេល៦ថ្ងៃ។ បុគ្គលិកយកសំណាកមានជាង ៣៣,០០០ នាក់ត្រូវបានគេដាក់ពង្រាយ និង កន្លែងសំណាកចំនួន ៦,១៨៤ ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ការធ្វើតេស្តអាស៊ីតនុយក្លេអ៊ីកជុំទី៦ នៅទូទាំងទីក្រុងកំពុងដំណើរការនៅថ្ងៃអង្គារ។ នាយកដ្ឋានកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជននៅតាមស្រុកនានា បានរៀបចំទាហានរាប់ពាន់នាក់ ដើម្បីជួយទប់ស្កាត់ និងគ្រប់គ្រងការរាតត្បាតរួមគ្នាជាមួយកម្មករសហគមន៍ និងអ្នកស្ម័គ្រចិត្តផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង