Yearendyearend1140x150

ព្យុះទីហ្វុង Rai បានក្លាយទៅជាព្យុះត្រូពិចបន្ទាប់ពីបានរំកិលទៅភាគខាងជើងវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ព្យុះទីហ្វុង Rai បានក្លាយទៅជាព្យុះត្រូពិចបន្ទាប់ពីបានរំកិលទៅភាគខាងជើងវៀតណាម ប្រភពរូប៖ ApXap

វៀតណាម៖ ព្យុះទីហ្វុង Rai ដែលធ្លាប់ជាព្យុះដ៏ខ្លាំងមួយ បានប្រែក្លាយទៅជាព្យុះត្រូពិចវិញ បន្ទាប់ពីរំកិលទៅភាគខាងជើងនៃប្រជុំកោះ ប៉ារ៉ាសែល របស់ប្រទេសវៀតណាម។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ បានឲ្យដឹងថា ចំណុចកណ្តាលនៃព្យុះនេះ ស្ថិតនៅចម្ងាយ ១៨០ គីឡូម៉ែត្រ ភាគខាងត្បូងនៃកោះ Hainan របស់ប្រទេសចិន នៅម៉ោង ១០ យប់កាលពីថ្ងៃចន្ទ ជាមួយនឹងល្បឿនខ្យល់ខ្លាំងបំផុតក្នុងល្បឿន ៤០ ទៅ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

វាត្រូវបានព្យាករណ៍ថា នឹងបន្តផ្លាស់ទីទៅទិសឦសានក្នុងល្បឿន ២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបន្តចុះខ្សោយទៀត។ ព្យុះ Rai ដែលជាព្យុះទីប្រាំបួននៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ គឺជាព្យុះទីហ្វុងដ៏ខ្លាំងមួយនៅពេលវាយប្រហារប្រទេសហ្វីលីពីន មុនពេលវាចាប់ផ្តើមចុះខ្សោយ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ វាបានបង្កើនកម្លាំងម្តងទៀតទៅជាព្យុះទីហ្វុង ដោយតាមការព្យាករណ៍ថា វានឹងបន្តចុះខ្សោយ នៅពេលដែលវាបានរំកិលទៅជិតឆ្នេរសមុទ្រវៀតណាម។

ព្យុះនេះ បានបង្កឲ្យទូកនេសាទចំនួន ៥ ចេញពីខេត្ត Binh Thuan ភាគកណ្តាលនៃប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យលិច ដោយបានសម្លាប់អ្នកនេសាទម្នាក់ ហើយបានបណ្តាលឱ្យខូចខាតយ៉ាងហោចណាស់ ២០០ ពាន់លានដុង (៨.៧ លានដុល្លារ) ដល់កសិដ្ឋានអាហារសមុទ្រនៅខេត្ត Khanh Hoa ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង