Yearendyearend1140x150

សិង្ហបុរីបានរកឃើញករណីឆ្លងកូវីដ១៩បំលែងថ្មីអូមីក្រុងចំនួន៤៥ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សិង្ហបុរីបានរកឃើញករណីឆ្លងកូវីដ១៩បំលែងថ្មីអូមីក្រុងចំនួន៤៥ករណី

សិង្ហបុរី៖ ប្រទេសសិង្ហបុរីកាលពីម្សិលមិញបានរកឃើញ ករណីវិជ្ជមានកូវីដ១៩បំលែងថ្មី អូមីក្រុង រហូតដល់ចំនួន ៤៥ ករណី ក្នុងនោះ៤២នាក់ជាករណីនាំចូល។

យោងតាមក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី បានផ្សាយនៅថ្ងៃទី២១នេះថា កាលពីថ្ងៃទី២០ប្រទេសនេះ បានរកឃើញករណីឆ្លងចំនួន ១៩៥ ករណី ដែលក្នុងនោះករណីវីរុសបំលែងថ្មីអូមីក្រុងចំនួន ៤៥ ករណី។

ក្រសួងសុខាភិបាលនៃប្រទេសនេះបានបន្តថា ក្នុងករណីវិជ្ជមានកូវីដ១៩ខាងលើ មាន ១៤១ ករណីគឺជាករណីឆ្លងក្នុងសហគមន៍ និង៤៩ករណីជាករណីនាំចូល។

នៅថ្ងៃដដែលនោះក៏មានករណីស្លាប់ចំនួន២ករណីផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង