Yearendyearend1140x150

ឧបករណ៍ធ្វើតេស្ដពីរប្រភេទរបស់ប្រទេសសិង្ហបុរីអាចរកវីរុសកូវីដ១៩បំលែងថ្មីអូមីក្រុងបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧបករណ៍ធ្វើតេស្ដពីរប្រភេទរបស់ប្រទេសសិង្ហបុរីអាចរកវីរុសកូវីដ១៩បំលែងថ្មីអូមីក្រុងបាន

សិង្ហបុរី៖ ឧបករណ៍ផ្វើតេស្ដពីរប្រភេទផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រសិង្ហបុរី អាចរកឃើញវីរុសកូវីដ១៩បំលែងថ្មីបាន បូករួមទាំង អូមីក្រុង (Omicron)ផងដែរ។

បើយោងតាមគេហទំព័រ 8world News បានផ្សាយថា ការធ្វើរោគវិនិច្ឆ័យដោយ Acumen Diagnostics បានផលិតចេញនៅឧបករណ៍ PCR តេស្ដពីរប្រភេទ គឺ Acu-Corona 2.0 និង Acu-Corona Duplex ដែលអាចត្រូវបានប្រើដើម្បីស្វែងរកវីរុសកូវីដ១៩បំលែងថ្មីប្រភេទ ដែលតា (Delta) និង អូមីក្រុងបាន ។

ក្រុមហ៊ុនបានបង្ហាញថា ដោយសារតែឧបករណ៍ផ្វើតេស្ដផលិតក្នុងប្រទេសសិង្ហបុរីផ្ទាល់ ពួកគេអាចចែកចាយបានយ៉ាងឆាប់រហ័ស ហើយតម្លៃថោកជាងឧបករណ៍នាំចូលពាក់កណ្តាល ។ ក្រុមហ៊ុនមានបន្ទប់ពិសោធន៍ចំនួនពីរ ដែលអាចធ្វើតេស្តបាន ៧០០០ ក្នុងមួយថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង