Cct850x100 1
1800px x h300px kh

កម្ពុជានឹងរងឥទ្ធិពលជ្រលងសម្ពាធទាបពីថ្ងៃ១៧-២៣វិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ភ្លៀងធ្លាក់នៅរង្វង់មូលធុរេនខេត្តកំពត។
រូបភាព៖ ក្រសួងធនធានទឹក 

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ខាងមុខនេះ កម្ពុជាបន្តទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូងរុញទូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) បន្តធ្លាក់ចុះគ្របដណ្តប់លើភាគខាងលើ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រទេស ។

យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំដោយផ្គរ រន្ទះ ។ ក្នុងនោះក៏មានបណ្តាផ្នែក ខ្លះនៃរាជធានី-ខេត្ត នៅភាគខាងក្រោម នៃខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមាន ភ្លៀងធ្លាក់ច្រើន ។

ដោយឡែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់តិចតួច ខណៈតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គរ លាយឡំទៅដោយផ្គរ រន្ទះ ។

ពាក្យទាក់ទង: អាកាសធាតុ
Khcct banner

អត្ថបទទាក់ទង