Yearendyearend1140x150

កម្ពុជានឹងទទួលរង«សម្ពាធទាបឥណ្ឌា» ចាប់ពីថ្ងៃ២៩ ដល់៥ តុលា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ភ្លៀងនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ អាកាសធាតុមានការប្រែប្រួល ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាបក៏នឹងកកើតឡើងសារជាថ្មីអូសបន្លាយលើប្រទេសថៃ ប្រទេស ឡាវ និងប្រទេសវៀតណាម។

ក្រសួងធនធានទឹក បានអះអាងថា ដោយសារតែឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌានេះ នឹងបណ្ដាលឱ្បបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C។ ចំណែកសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។

ដោយឡែក ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាច កើនពីតិចទៅបង្គរ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅវាលទំនាបភាគខាង ក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម ។

ទន្ទឹមនឹងនេះ បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C ហើយសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។

ក្នុងនោះដែរតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °c សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាកាសធាតុ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង