Cct850x100 1

កម្ពុជានឹងអាចទទួលរងឥទ្ធិពលភ្លៀងកម្រិតខ្លាំង ចាប់ពីថ្ងៃទី១៩-២៥ ឧសភា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី The Strong Monsoon អាចមានភ្លៀងកម្រិតខ្លាំង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៩ - ២៥ ខែឧសភា ឆ្នាំ២០២១។ យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅច្រើន ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួន មានភ្លៀងធ្លាក់ខ្លាំង ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន ។

៣-តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំង និងរលកសមុទខ្ពស់ ។

ក្រសួងធនធានទឹកសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ឯតំបន់មាត់សមុទ្រសូមប្រជានេសាទ និងអ្នក ធ្វើទេសចរណ៍តាមផ្លូវទឹក មានការប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕


ពាក្យទាក់ទង: អាកាសធាតុ
Khcct banner

អត្ថបទទាក់ទង