Yearendyearend1140x150

សម្តេចហ៊ុន សែន ស្នើកូរ៉េខាងត្បូងជួយសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េដូចកម្ពុជា-ចិន និងកម្ពុជា-ជប៉ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
សម្តេចហ៊ុន សែន ជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជានៅព្រឹកនេះ។

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានស្នើសុំដល់ប្រធានាធិបតីកូរ៉េខាងត្បូងតាមរយៈឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាឱ្យជួយសាងសង់ស្ពានមួយដល់កម្ពុជាដែលតំណាងឱ្យមិត្តភាពកម្ពុជា-កូរ៉េឱ្យស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនដែរ។ សម្តេចនាយករដ្ឋមន្រ្តីបានស្នើសុំដូច្នេះនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងជាង ៧២គ.ម។

បើតាមសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន គឺសម្តេចចង់ឱ្យកូរ៉េខាងត្បូងជួយសាងសង់ស្ពានភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់កំពុងអភិវឌ្ឍខ្លាំងអរិយក្សត្រត្រង់ចំណុចស្វាយជ្រុំ ឫហៅថា ស្ពានស្វាយជ្រុំ។ សម្តេចបានគូសបញ្ជាក់ដូច្នេះថា កាលសម្តេចទៅកាន់កូរ៉េខាងត្បូងហើយបានជួបដោយផ្ទាល់ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនោះ សម្តេចបានលើកឡើងប្រាប់ថា នៅកម្ពុជា គឺមានហើយស្ពានមិត្តភាពរវាងកម្ពុជានិងចិន ស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន តែមិនទាន់មានសោះនូវស្ពានមិត្តភាពរវាងកម្ពុជា និងកូរ៉េខាងត្បូង។ ដូចនេះហើយ សម្តេចបានស្នើឱ្យជួយកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង។

សម្តេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ស្ពានភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រនេះ គឺមានសារៈសំខាន់ណាស់ ព្រោះវាអាចកាត់បន្ថយពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋដោយមិនចាំបាច់ត្រូវជិះសាឡាង ឫ ត្រូវធ្វើដំណើរផ្លូវវាងឆ្ងាយទៅកាន់តំបន់អរិយក្សត្រ។ បើតាមសម្តេចហ៊ុន សែន តំបន់អរិយក្សត្រនេះ គឺជាតំបន់ក្រុងរណបរបស់រាជធានីភ្នំពេញ។ សម្តេចក៏បានលើកសំណើឱ្យកូរ៉េខាង្បូងធ្វើការសិក្សាសាងសង់ស្ពានមួយនេះ ដោយសម្តេចបានលើកឡើងថា មិនជាចំណាយច្រើនប៉ុន្មាននោះទេ ពោល គឺអាចចន្លោះពី៤០ទៅ៥០លានដុល្លារអាមេរិក៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា កូរ៉េ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង