Cct850x100 1

រដ្ឋាភិបាលផ្អាកជ្រើសរើសមន្រ្តីថ្មីដើម្បីទប់ស្កាត់កូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសាធារណៈ បានប្រកាសផ្អាកការជ្រើសរើសមន្រ្តីរាជការក្របខណ្ឌថ្មីបន្ថែមក្នុងឆ្នាំ២០២០ ដោយការផ្អាកនេះ គឺបណ្តាលមកពីផលប៉ះពាល់នៃជំងឺឆ្លងកូវីដ១៩។

ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃ២៣ មេសា បានចេញសេចក្តីប្រកាសថា ក្រសួងនិងផ្អាកការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីបន្ថែមនៅតាមក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ក្នុងឆ្នាំ២០២០នេះ ដោយក្រសួងបានបញ្ជាក់ពីមូលហេតុនៃការផ្អាក គឺបណ្តាលមកពីផលប៉ះពាល់នៃជំងឺឆ្លងកូវីដ១៩។

ក្រសួងបញ្ជាក់ថា ដោយស្ថិតក្នុងស្ថានភាពលំបាកនាពេលបច្ចប្បន្ន ក្រសួងសូមអោយបងប្អូនទាំងអស់ចូលរួមក្នុងការប្រយុទ្ធប្រឆាំង និងជំងឺឆ្លងកូវីដ១៩ ដោយគោរពតាមសេចក្តីប្រកាសផ្សេងៗរបស់រដ្ឋាភិបាល ក្នុងការធានាអោយបាននៅសុខមាលភាព និងប្រសិទ្ធភាពខ្ពស់៕


ពាក្យទាក់ទង: មន្រ្តី កូវីដ១៩
Khcct banner

អត្ថបទទាក់ទង