Yearendyearend1140x150

ចំនួនមនុស្សស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅឥណ្ឌាកើនឡើងដល់២៦នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចំនួនមនុស្សស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅឥណ្ឌាកើនឡើងដល់២៦នាក់ ប្រភពរូប៖ ស៊ីនហួរ

ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅផ្នែកជាច្រើននៃរដ្ឋ ភាគខាងត្បូងKerala នៅប្រទេសឥណ្ឌា បានបណ្តាលឱ្យមានទឹកជំនន់និងការបាក់ដី និងបង្កឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៦ នាក់។

យោងតាមរបាយការណ៍ពី "India Today" នៅថ្ងៃទី ១៧ បានឲ្យដឹងថា តំបន់ Kottayam, Iduki, និងAlabzaKerala បច្ចុប្បន្នកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយ មនុស្ស ២៦ នាក់ បានស្លាប់និងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។

កងទ័ពឥណ្ឌានិងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ កំពុងអនុវត្តប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងផ្សេងៗ។

នាយករដ្ឋមន្រ្តីនៃរដ្ឋ Kerala លោក Pinarai Vijayan បានណែនាំដល់នាយកដ្ឋានពាក់ព័ន្ធចាត់វិធានការដើម្បីជួយសង្គ្រោះជនរងគ្រោះនិងជម្លៀសប្រជាជនដែលរស់នៅតំបន់ងាយរងគ្រោះដោយទឹកជំនន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង