Cct850x100 1

កម្ពុជាឈរនៅលេខរៀងទី៥ដែលធ្វើតេស្តរកកូវីដច្រើនជាងគេក្នុងចំណោមប្រទេសនៅអាស៊ាន

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖គិតចាប់ពីខែមករារហូតមកដល់ថ្ងៃ១៩ មេសា ឆ្នាំ២០២០ កម្ពុជាមានចំនួនសំណាកដែលបានធ្វើវិភាគសរុបចំនួន ៩,៧៩២សំណាកសម្រាប់ទូទាំងប្រទេស។ ដោយក្នុងនោះមានចំនួន៦១២សំណាក ដែលក្រសួងបានពិនិត្យវិភាគ និងធ្វើតេស្តរួចរាល់ក្នុងចំណោមប្រជាជន១លាននាក់។នេះបើតាមប្រសាសន៍របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។

បើតាមលោករដ្ឋមន្ត្រី បើធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាបានធ្វើតេស្តវិភាគសំណាករកកូវីដ១៩ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ាន ក្នុងនោះរួមមាន ភូមាមានចំនួន៧៦សំណាកក្នុងប្រជាជន១លាននាក់ ឡាវ១៨១សំណាកក្នុងប្រជាជន១លាននាក់ ឥណ្ឌូណេស៊ី១៤៤សំណាកក្នុងប្រជាជន១លាននាក់ ភីលីពីន៥១១សំណាកក្នុងប្រជាជន១លាននាក់ និងកម្ពុជាចំនួន៦១២សំណាកក្នុងប្រជាជន១លាននាក់។

គួរបញ្ជាក់ថា គិតចាប់ពីខែមករារហូតមកដល់បច្ចុប្បន្នអ្នកផ្ទុកកូវីដ១៩នៅកម្ពុជាមានចំនួនសរុប១២២នាក់ ជាសៈស្បើយ១០៧នាក់ កំពុងសម្រាកព្យាបាល១៥នាក់ ស្លាប់គ្មាន។នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សង្គេតឃើញថាប្រទេសកម្ពុជាពុំមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីនៅឡើយ ខណៈអ្នកជាសះស្បើយនៅតែបន្តកើនឡើង។ ទោះបីជាគ្មានករណីឆ្លងថ្មី ក៏ស្ថានភាពកូវីដ-១៩ នៅកម្ពុជាស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ។

ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប នៅពេលខាងមុខនេះ មិនត្រូវធ្វេសប្រហែសទេ ហើយបុគ្គលគ្រប់ត្រូវតែបន្តអនុវត្តវិធានការនៃការពាខ្លួនឲ្យបានខ្ជាប់ខ្ជួន និងគោរពតាមបទបញ្ជាដែលបានដាក់ចេញរបស់សម្ដេច ហ៊ុន សែន ដើម្បីទប់ស្កាត់ការវាយលុករបស់កូវីដ-១៩ និងចៀសវាងនូវការចម្លងចូលទៅក្នុងសហគមន៍៕

ពាក្យទាក់ទង: អាស៊ាន កូវីដ១៩
Khcct banner

អត្ថបទទាក់ទង