Cct850x100 1
1800px x h300px kh

«ទារកអាយុ៦ខែ»ម្នាក់ ស្លាប់ដោយសារកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

កោះកុង៖ ទារកភេទប្រុសអាយុ៦ខែម្នាក់ បានស្លាប់ដោយសារតែជំងឺកូវីដ១៩ ក្រោយបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី។

បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា ទារកភេទប្រុស ឈ្មោះ លាង គឹមហូរ រស់នៅនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង មានវិជ្ជមានកូវីដ១៩ ហើយដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ទារករូបនេះបានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨:៤៥នាទីនៅក្នុងមន្ទីរពេទ្យ។

យោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ កុមារាដែលជាអ្នកជំងឺខាងលើ បានបាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (Severe Respiratory Tract Infection) ដែលបណ្តាលមកពីវីរុស កូវីដ-១៩។

យ៉ាងណាមិញ រដ្ឋបាលខេត្តកោះកុង ក៏បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសពផងដែរ។

សូមជម្រាបជូនថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជារកឃើញវិជ្ជមានកូវីដ១៩ថ្មីចំនួន២៥៨នាក់ ជាសះស្បើយ៥៤៦នាក់ និងស្លាប់ចំនួន២១នាក់៕ 

ពាក្យទាក់ទង: ទារក កូវីដ១៩
Khcct banner

អត្ថបទទាក់ទង