Yearendyearend1140x150

រយៈពេល៩ខែក្នុងឆ្នាំនេះ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេសកើនឡើង ៤២.៩៥%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សកម្មភាពប្រមូលផលស្រូវក្រោយច្រូតកាត់រួច។
ប្រភព៖ សហព័ន្ធស្រូវអង្ករ

ភ្នំពេញ៖ ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣០ ២៤៨ តោន គិតជាទឹកប្រាក់មានចំនួនជាង ៨១ លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ៤២.៩៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ ដែលមានចំនួនត្រឹមតែ ៩១ ១១៥ តោនតែប៉ុណ្ណោះ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា សម្រាប់រយៈពេល៩ខែ នៃឆ្នាំ២០២១វិញ កម្ពុជាបានធ្វើការនាំចេញបានចំនួន ៤១០ ៦៩៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៣.៦៩លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សម្រាប់ទីផ្សារដែល បាននាំចេញធំជាងគេ គឺ ប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩.៥០% និងប្រទេសនៅ បណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេសមានចំនួន២៦.៩១% ប្រទេសក្នុងបណ្តាសហគមន៍អាស៊ានមានចំនួន ១០.០៩% និងបណ្តាលគោលដៅផ្សេងៗ ចំនួន ២២ មានចំនួន ១៣.៥០%។

ដោយឡែក សម្រាប់ប្រភេទអង្ករដែលនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៩.៧១% អង្ករសបាយទុន ២៧.១៨% អង្ករចំហុយ ១.៧១% និង អង្ករសរីរាង្គ ១.៤១%។សម្រាប់ខែកញ្ញា ឆ្នាំ២០២១ នេះដែរការនាំចេញ បានចំនួន ៦៧ ២៥១ តោន គិតជាទឹកប្រាក់បានចំនួន ៣៥.៣៤ លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករអះអាងថា បរិមាណនៃការនាំចេញខែកញ្ញា ឆ្នាំ២០២១នេះ គឺជាបរិមាណនាំចេញដែលខ្ពស់ជាងគេក្នុងរយៈពេល ៥ឆ្នាំ កន្លងមក ។ ក្នុងចំណោមបរិមាណនាំចេញទាំអស់ ការនាំចេញចំនួន ៥៦% គឺបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។

សូមជម្រាបជូនថា ការនាំចេញអង្ករ និងស្រូវ នៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដែលគិតជាបរិមាណទាំងស្រូវ និងអង្ករ បានចំនួន ២០៧ ៣៦៤ តោន គិតជាទឹកប្រាក់មានចំនួនជាង ៦៦.៨៧លានដុល្លារសហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង