Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Cct 01
Photo 2022 08 27 11.03.25
Website cc time banner  1800 x 300px

សហព័ន្ធស្រូវអង្ករកម្ពុជា និងធនាគារចិន «ចុះអនុស្សរណៈនៃការយោគយល់គ្នា» លើគម្រោង ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក Liu Zheng អ្នកតំណាងងធនាគារចិន (ហុងកុង) សាខាភ្នំពេញ 
លោកឧកញ្ញា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖  សហព័ន្ធស្រូវអង្ករកម្ពុជា និងធនាគារចិន (ហុងកុង) សាខាភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងលើគម្រោង ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣សម្រាប់ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៤  កញ្ញា ឆ្នាំ២០២០។ 

បើតាមខ្លឹមសារនៃ​ អនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ ជាមួយនឹងធនាគារចិន (ហុងកុង) សាខាភ្នំពេញ គឺក្នុងនាមជាដៃគូយុទ្ធសាស្រ្តមួយរបស់ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៣ ។

ធនាគារចិន (ហុងកុង) យល់ឃើញនិងទទួលស្គាល់ថា សហព័ន្ធស្រូវអង្ករកម្ពុជា គឺជាសមាគមធុរកិច្ចសំខាន់នៅកម្ពុជា ជាមួយនឹងគុណសម្បត្តិនៃការដែលសហព័ន្ធមានសមាជិកជាច្រើន ជាពិសេស គឺក្រុមហ៊ុននាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ដែលជាឱកាស ក្នុងការពង្រីកនូវសក្តានុពលនៃកិច្ចសហការរវាងសមាជិករបស់សហព័ន្ធ និងធនាគារចិន ក៏ដូចជាផ្សព្វផ្សាយបន្ថែមទៅដល់សមាជិក ក្នុងការចូលរួម ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ ដើម្បីទទួលបានឱកាសពង្រីកធុរកិច្ច និងពាណិជ្ជកម្មសកលផងដែរ។

ក្នុងខ្លឹមសារ ដដែលបានបញ្ជាក់ឱ្យដឹងទៀតថា  ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន ពិព័រណ៍លើកទី៣នេះ គ្រោងនឹងរៀបចំ នៅថ្ងៃទី០៥ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ នាទីក្រុងសៀងហៃ ប្រទេសចិន។ 

ទន្ទឹមនឹងនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា មានសុទិដ្ឋិនិយម និងសង្ឃឹមយ៉ាងមុតមាំ ក្នុងការចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ដើម្បីផ្សព្វផ្សាយអំពីអង្ករកម្ពុជានៅលើឆាកអន្តរជាតិ និងពង្រីកក៏ដូចជាស្វែងរកដៃគូពាណិជ្ជកម្ម នៅក្នុងវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធនានា នៅក្នុងឱកាសនៃពិព័រណ៍នោះផងដែរ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង