Cct850x100 1
1800px x h300px kh

វ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀតនឹងមកដល់កម្ពុជានៅស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃកម្ពុជា។ 
រូបភាព៖ សំ សាម៉ន 

ភ្នំពេញ៖ វ៉ាក់សំាងស៊ីណូហ្វាមចំនួន១លានដូសទៀតដែលកម្ពុជាបញ្ជាទិញពីភាគីចិន នឹងមកដល់នៅកម្ពុជា នៅថ្ងៃទី ២២ ខែកក្កដាស្អែកនេះ។ចំនួននេះនឹងធ្វើឱ្យចំនួនវ៉ាក់សាំងចិនដែលកម្ពុជាមាន សរុប១៦.៧លានដូស។

គិតត្រឹមថ្ងៃទី២១ កក្កដានេះ កម្ពុជាទទួលវ៉ាក់សាំងបង្ការជំងឺកូវីដពីភាគីចិន ទាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួនសរុប ១៥.៧លានដូសហើយ ខណៈដែលកម្ពុជាមានគោលដៅចាក់ជូនពលរដ្ឋ ឲ្យបានយ៉ាងតិច ១០លាននាក់ ឬ ត្រូវការប្រមាណ២០លានដូសនោះ។

បើតាមក្រសួងសុខាភិបាល បើរាប់បញ្ចូលវ៉ាក់សំាង១លានដូស ដែលកម្ពុជានឹងទទួលនៅថ្ងៃស្អែកនេះ កម្ពុជានឹងទទួលបាន សរុប១៦.៧លានដូស ពីភាគីចិន។

ក្នុងចំណោមវ៉ាក់សាំងបញ្ជូនមក នាពេលកន្លងមក មាន២.២លានដូស គឺជាជំនួយឥតសំណង ហើយថ្មីៗនេះ ភាគីចិនអះអាងថា នឹងបញ្ជូនជំនួយឥតសំណង ១លានដូសទៀតមកដល់កម្ពុជា នាចុងខែកក្កដានេះ៕

Khcct banner

អត្ថបទទាក់ទង