Yearendyearend1140x150

សមាគមមីក្រូហិរញ្ញវត្ថុជំរុញឱ្យមានការដោះស្រាយដោយស្មោះត្រង់រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកូនបំណុល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ នៅក្នុងគ្រាលំបាកនៃជំងឺកូវីដ១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញឲ្យមានការដោះស្រាយដោយស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកូនបំណុល ដោយផ្អែកលើគោលការណ៍មួយចំនួន។ នេះបើតាមសេចក្ដីប្រកាសក្នុងថ្ងៃ ១៧ មេសា ឆ្នាំ ២០២០នេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ក្នុងនាមជាសមាគមវិជ្ជាជីវៈបានលើកឡើងនូវឆន្ទៈរបស់ខ្លួន ក្នុងការសម្រួល និងដោះស្រាយបញ្ហា ដោយសមាគម នៅតែរក្សានិងប្រកាន់ខ្ជាប់ នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយអោយប្រជាជនកម្ពុជា គ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសំបូរបែប និងទាន់ពេលវេលាតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ក្នុងកាលៈទេសៈនេះមានតែការចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា រវាងអតិថិជន និងគ្រឹះស្ថាន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវនោះទេ ទើបអាចឆ្លងកាត់ការលំបាកនេះ បានទាំងអស់គ្នា។

បន្ថែមពីនេះ សមាជិកសមាគមទាំងអស់ នឹងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនិងគាំទ្រអតិថិជនរបស់ខ្លួន ទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីធានា និរន្តរភាពវិស័យ និងបន្តផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន។

សមាគមមីក្រូហិរញ្ញវត្ថុបន្ថែមទៀតថា ចំពោះអតិថិជន ដែលទទួលរងផលប៉ះពាល់ សមាជិកសមាគមនីមួយៗបាននិងកំពុង អនុវត្តដំណោះស្រាយផ្សេងៗ ទៅតាមនីតិវិធី និងស្ថានភាពជាក់ស្តែងរបស់អតិថិជនម្នាក់ៗ ចំណែកអតិថិជន ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិចតួច ហើយមានសមត្ថភាពសងត្រឡប់វិញ សមាគមសូមធ្វើការលើកទឹកចិត្ត ដល់អតិថិជន អោយបន្តការបង់សងត្រលប់តាមធម្មតា ដើម្បីទៅជួយដល់អតិថិជន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរក្នុងគ្រាដ៏លំបាកនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រសួងការងារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង