Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

កម្មករព្យួរកិច្ចសន្យាការងារជាង២ម៉ឺននាក់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបានព្យួរកិច្ចសន្យាការងារ ជាលើកទី២ដោយក្នុងនោះមានកម្មករនិយោជិតចំនួន ២៥ ៥៨៨នាក់ ក្នុងចំណោមរោងចក្រ សហគ្រាសទាំង៦៧ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ប្រាក់ឧបត្ថម្ភ នឹងត្រូវបើកជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ដូចជារយៈពេល ៧ថ្ងៃ ដល់១០ថ្ងៃ ទទួលបាន៦០ ៧៥០រៀល,១១ថ្ងៃ ដល់ ២០ថ្ងៃ ទទួលបាន ១២១ ៥០០រៀល និង ២១ ថ្ងៃ ដល់១ ខែ ទទួលបាន ១៦២ ០០០រៀល។

បន្ថែមពីនេះ ដើម្បីចៀសវាងការលំបាកក្នុងការបង្វិលថវិការសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការមុនកាលកំណត់ នោះប្រាក់ឧបត្ថម្ភត្រូវចែកចេញជា២ដង សម្រាប់កម្មករដែលព្យួរការងារចាប់ពីថ្ងៃ ២១ ដល់ ១ខែ និង ត្រូវបែងចែកជា៤ ដង សម្រាប់កម្មករដែលព្យួរការងាររយៈពេល២ខែ មានន័យថាអ្នកទាំងនោះនឹងទទួលបានប្រាក់ម្ដងចំនួន ៨១ ០០០រៀល។

សូមបញ្ជាក់ដែរថា នេះជាលើកទី២ហើយ ដែលក្រសួងការងារបើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែល ទទួល រងផល ប៉ះពាល់ ធ្ងន់ធ្ងរ ពីការរីករាលដាល នៃ ជំងឺកូវីដ ១៩ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
ពាក្យទាក់ទង: ក្រសួងការងារ
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង