Cct850x100 1
1800px x h300px kh

ចម្លាក់បុរាណខ្មែរចំនួន៥ក្នុងចំណោម១០០ ដែលបានបាត់បង់ បានត្រឡប់មកកម្ពុជាវិញហើយ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
បដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរនិងព្រះស្ថន្ធ) មកពីប្រាសាទកោះកែវ។
រូបភាព៖​ ឯកឧត្តម ហ៊ុន ម៉ានី   

ភ្នំពេញ៖ ចម្លាក់បុរាណខ្មែរ ដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរ និងមានតម្លៃឥតកាត់ថ្លៃបាន ដែលបានបាត់បង់ចំនួន១០០ចម្លាក់ ត្រូវបានក្រសួងវប្បធម៌បញ្ជូនត្រឡប់មកកម្ពុជាចំនួន៥ចម្លាក់ក្នងដំណាក់កាលដំបូងនេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌បានឱ្យដឹងថា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និង គ្រួសារលោក ព្រាស ឡាហ្វិក (Douglas Lachord) ស្ដីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ វត្ថុបុរាណខ្មែរចំនួនជាង ១០០ សាងពីថ្ម និងសំរិទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។

ក្រសួងបានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥ ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរនិងព្រះស្ថន្ធ) មកពីប្រាសាទកោះកែវ បដិមាថ្មព្រះអង្ឃនារីស្វរៈ (ព្រះឥសូរនិងនាងឱមា) និងកន្សៃទូកសំរិទ្ធ បានបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបជូនថា រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សម្អាំត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។



Khcct banner

អត្ថបទទាក់ទង