Yearendyearend1140x150

ក្រសួងវប្បធម៌ផ្អាក«មហោស្រពយុវជន និង ទិវាវប្បធម៌ ៣មីនា»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី ២៨ មករានេះ បានសម្រេចផ្អាកការរៀបចំកម្មវិធី «មហោស្រពសិល្បៈយុវជនទូទាំងប្រទេស និង ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០២១»។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ពន្យល់ថា ការសម្រេចនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

តែយ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានៅតែរក្សាទុកត្រឹមការរៀបចំអបអរសាទ «ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០២១» តាមរយៈការបោះពុម្ភគំនូរផ្សាយការចងបដា ការផលិតឯកសារ និងវីដេអូ សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វប្បធម៌
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង