Cct850x100 1
1800px x h300px kh

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាមបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ១១,៦៨៧ ករណីកាលពីថ្ងៃអង្គារ៍ នៅក្នុង ៣៤ ទីក្រុងនិងខេត្ត ដែលឡើង ៣,០១៩ ករណី កាលពីថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះកើនឡើងដល់ ៧០២.៩៧៣នាក់។

ចំនួនអ្នកស្លាប់ថ្មី ២៤០ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃអង្គារ៍ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៧.៥៤៥ ករណី ឬប្រហែល ២.៥ ភាគរយនៃករណីឆ្លងសរុប និង ០.៤ ភាគរយជាអត្រាមរណភាពនៅលើពិភពលោក។

ទន្ទឹមនឹងនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ១១.០១៧ នាក់ត្រូវបានប្រកាសជាសះស្បើយ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកដែលបានជាសះស្បើយមានចំនួន ៤៧៥.៣៤៣ នាក់ ក្នុងចំណោមអ្នកដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមាន ៥.១៣៣ នាក់ជាករណីធ្ងន់ធ្ងរ។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣៥ លាននាក់ និងមនុស្សប្រហែល ៦.៧៨ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕

Khcct banner

អត្ថបទទាក់ទង