Cct850x100 1

ក្រសួងប្រៃសណីយ៍គ្រោងដាក់ឱ្យដំណើរការកម្មវិធីចំនួន៣ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ទី​ សុវណ្ណី
/

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាស្ថានជាតិប្រៃសណីយ៍ នឹងដាក់អោយដំណើការនូវកម្មវិធីចំនួន៣ក្នុងពេលឆាប់ៗដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

បើតាមក្រសួង កម្មវិធីទាំងបី គឺត្រូវបានបែងចែកមុខងារនឹងតួនាទីផ្សេងៗគ្នា មួយកម្មវិធី OpenTraceKH ប្រើសម្រាប់ស្វែងរកបុគ្គលដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នករកឃើញថាមានជំងឺកូវីដ១៩។ កម្មវិធីនេះអាចតាមដានទំនាក់ទំនងក្នុងសហគមន៍ដោយប្រើ Bluetooth ជាគោល ហើយធ្វើការកត់ត្រាបុគ្គលដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា។ ពីរកម្មវិធីទូរស័ព្ទ (Self Quarantine)គឹដើម្បីកំណត់ និងរាយការណ៍ពីស្ថានភាពសុខភាពរបស់បុគ្គលដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ ឬសម្រាប់គ្រប់គ្រងអ្នកជំងឺ។ បី ម៉ាស៊ីនជំនួយផ្លូវដង្ហើម ផ្គត់ផ្គង់អ៊ុកស៊ីសែនខ្នាតតូច អាចប្រើជាជំនួយដល់ការដកដង្ហើមរបស់អ្នកជំងឺជាពិសេសសម្រាប់មន្ទីពេទ្យនៅជនបទ ឬទីតាំងគ្មានអ៊ុកស៊ីសែនគ្រប់គ្រាន់។

គួរបញ្ជាក់ថា ប្រព័ន្ធដំណើរការនូវកម្មវិធីបច្ចេកវិទ្យាទំនើបទាំងបីរនេះ គឺជាការឆ្នៃប្រឌិតថ្មីរបស់ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាស្ថានជាតិប្រៃសណីយ៍ ក្នុងការសហការចូលរួមជាមួយក្រុមអ្នកជំនាញសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រឆាំង ទប់ស្កាត់ និង តាមដានចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕


Khcct banner

អត្ថបទទាក់ទង