Cct850x100 1
1800px x h300px kh

កូរ៉េខាងជើងថ្កោលទោសអាមេរិកដែលប្រគល់បច្ចេកវិទ្យាសាងសង់នាវាមុជទឹកដល់អូស្ត្រាលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ CNN International

កូរ៉េខាងជើង៖ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី ២០ កញ្ញានេះ បានចេញសេចក្តីថ្កោលទោសចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតកិច្ចព្រមព្រៀងត្រីភាគីជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី ពាក់ព័ន្ធការបញ្ជូនបច្ចេកវិទ្យាសាងសង់នាវាមុជទឹកនុយក្លេអ៊ែរទៅឲ្យអូស្ត្រាលី។ កូរ៉េខាងជើនចាត់ទុកទង្វើនេះជាការរំខានដល់តុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។

ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានមកពីទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េនៅថ្ងៃទី ២០ ប្រធានការិយាល័យរាយការណ៍នៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា បច្ចេកវិទ្យាមិនមែនជាបញ្ហាទេ ដែលគ្រាន់តែបង្ហាញថា អាមេរិកជាមេគំនិតក្នុងការធ្វើឲ្យអាវុធនុយក្លេអ៊ែរអន្តរជាតិមានការសាយភាយ។

កូរ៉េខាងជើងយល់ឃើញថា ឥរិយាបថរបស់អាមេរិកថ្មីនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់បទដ្ឋាននិងសណ្តាប់ធ្នាប់អន្តរជាតិជាសកលប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពពិភពលោកទៀតផង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានប្រកាសបង្កើតភាពជាដៃគូសន្តិសុខត្រីភាគីថ្មីកាលពីថ្ងៃទី ១៥ ខែកញ្ញានេះ។ ដោយសហរដ្ឋអាមេរិកនិងអង់គ្លេស នឹងគាំទ្រដល់កងទ័ពជើងទឹកអូស្ត្រាលីក្នុងការបង្កើតកម្លាំងនាវាមុជទឹកនុយក្លេអ៊ែរ ហើយអូស្ត្រាលីនឹងសហការជាមួយ សហរដ្ឋអាមេរិកនិងអង់គ្លេស ដើម្បីសាងសង់នាវាមុជទឹកនុយក្លេអ៊ែរនៅអូស្ត្រាលី៕

Khcct banner

អត្ថបទទាក់ទង