Yearendyearend1140x150

រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងបើកកិច្ចប្រជុំពិសេសមួយ ស្តីពី «បញ្ហាកូវីដ-១៩»

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន​ សម្ផស្ស
/
ប្រភពរូបភាព៖ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងបើកកិច្ចប្រជុំការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីវិធានការឆ្លើយតបរួមរបស់អាស៊ានចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ស្របតាមគំនិតផ្ដួចផ្ដើមរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមដែលជាប្រធានអាស៊ានឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលមានការឯកភាពពីរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្ដីពីបញ្ហាកូវីដ១៩ នៅថ្ងៃទី៩ ខែមេសានេះ។

កិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់នឹងធ្វើការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីវិធានការឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងនូវឆាប់រហ័សនៃកូវីដ១៩ ក៏ដូចជាដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្ដីពីកូវីដ១៩។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះជាជំហានមួយយ៉ាងសំខាន់សម្រាប់សកម្មភាពរួមគ្នារបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខមាលភាពពិភពលោក ដែលកំពុងគំរាមគំហែងដោយកូវីដ១៩ និង ដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ានផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាស៊ាន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង