Yearendyearend1140x150

ចំនួនអ្នកឆ្លងកូវីដ -១៩ និងស្លាប់នៅអាស៊ានមានការថមថយជាងមុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

អាស៊ាន៖ករណីនៃអ្នកឆ្លងកូវីដ១៩ថ្មី និងចំនួនអ្នកស្លាប់នៅអាស៊ីអាគ្នេយ៍មកទល់ពេលនេះ មានការថយចុះជាងមុនដោយគិតត្រឹមការឆ្លងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ស្ដីពីករណីឆ្លង និងស្លាប់ថ្មីនៃអ្នកជំងឺកូវីដ-១៩ក្នុងអាស៊ីអាក្នេយ៍ គឺមានការធ្លាក់ចុះទាបជាងមុន។ ដោយកាលពីថ្ងៃព្រហស្បតិ៍មានករណីថ្មីចំនួន៩៥,៤៦០ ទាបជាងចំនួនអ្នកឆ្លងនៅថ្ងៃពុធ៩៧,៨៥៧ករណី និងមានអ្នកជំងឺ ២,៦៥៩ នាក់បានស្លាប់ ហើយធ្លាក់ចុះត្រឹម ២,៧២៣ នាក់វិញនៅថ្ងៃពុធដដែល។

បើតាមទិន្នន័យបានបង្ហាញថា ចំនួនករណីឆ្លង Covid-19 បានឈានដល់ ៨,៤ លាននាក់នៅក្នុងតំបន់ហើយការស្លាប់បានកើនឡើងដល់ ១៨១,០០៥ នាក់។

ក្នុងនោះឃើញថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីថ្មីនៅថ្ងៃព្រហស្បតិ៍ចំនួន ៩,៦៦៧ ករណីនិងករណីស្លាប់ចំនួន៣២៦នាក់ ដែលនាំឱ្យមានករណីឆ្លងសរុបនៅក្នុងប្រទេសនេះមានរហូត ២៤៦,៥៦៨ នាក់ និងមានអ្នកស្លាប់ចំនួន ៤,៨១៣ នាក់។

ចំណែកកម្ពុជា ក៏បានរាយការណ៍ពីករណីថ្មីចំនួន ៤៥៥ ករណីនិងមានអ្នកស្លាប់ចំនួន ២០ នាក់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលធ្វើឱ្យករណីសរុបនៅក្នុងប្រទេសកើនឡើងដល់ ៨៣,៨៣៩ នាក់និងស្លាប់ ១,៦៣៤ នាក់។

យ៉ាងណាមិញ មន្ទីរពេទ្យទាំងអស់នៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី ៣ សម្រាប់ក្រុមគ្រូពេទ្យជួរមុខជាដូសជម្រុញ ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងមេរោគផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសដែលមានអត្រាអ្នកឆ្លងច្រើនជាងគេក្នុងតំបន់ប្រទេសអាស៊ានគឺប្រទេសឥណ្ឌូនេស៊ី ដែលបានរកឃើញករណីឆ្លងសរុបចំនួន៣,៧៧៤,១៥៥ និងករណីស្លាប់សរុបចំនួន១១៣, ៦៦៤។

ដោយឡែកគិតត្រឹមថ្ងៃ១២ សីហា ប្រទេសដែលមានចំនួនឆ្លងនិងស្លាប់តិចជាងគេ គឺប្រទេសប្រុយណេ ដែលចំនួនអ្នកឆ្លងថ្មីមានត្រឹមតែ៤៩ករណី ករណីឆ្លងសរុបចំនួន៥៤៣ និងគ្មានករណីឆ្លងថ្មី ខណៈករណីស្លាប់សរុបក្នុងប្រទេសនេះមានតែ៣ករណីតែប៉ុណ្ណោះ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាស៊ាន កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង