Yearendyearend1140x150

មហាសន្និបាតអន្តរសភាអាស៊ានទី៤១បានបញ្ចប់និងអនុម័តលើឯកសារចំនួន៣

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ បានបិទបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២០នេះ ដោយភាគីពាក់ព័ន្ធសម្រេចអនុម័តនូវឯកសារផ្លូវការជាច្រើន។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំសមាជិកមហាសន្និបាតអន្តរសភាអាស៊ានបានអនុម័ត ដូចជា៖ (១)តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្រ្តី (២)ការចូលរួមរបស់សមាជិកសភាវ័យក្មេងអាយប៉ាក្នុង ការកសាងសហគមន៍អាស៊ាន(៣)តួនាទីសភាក្នុងការជំរុញភាពស្អិតរមួត និងការងើបឡើងវិញ នៃសេដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាលក្រោយកូវីដ-១៩ ជាដើម។ ក្នុង នោះមហាសន្និបាត បានសម្រេចឯកភាព ប្រទេសម៉ារ៉ុកនិង ប្រទេសន័រវេស ចូលជាប្រទេសសង្កេតការណ៍របស់អាយប៉ា។

មហាសន្និបាតលើកទី៤១ ឈរលើស្មារតីចែករំលែក កិច្ចសហប្រត្តិបត្តិការមិនអាចខ្វះបានរវាងអាយប៉ា និងអាស៊ានដោយធ្វើយ៉ាងណាឱ្យចក្ខុវិស័យរបស់អាស៊ានឆ្នាំ២០២៥ សម្រេចទៅបានដោយជោគជ័យ។ មហាសន្និបាតលើកទី៤២ នឹងប្រព្រឹត្តទៅនៅប្រទេសប៊្រុយណេនាឆ្នាំ២០២១ខាងមុខនេះ។

មុនពិធីបិទបញ្ចប់មហាសន្និបាតនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រតិភូប្រទេសជាសមាជិកទំាងអស់បានចុះហត្ថលេខាលើរបាយការណ៍រួម (Joint Communiqué) ស្តីពីលទ្ធផលមហាសន្និបាតលើកទី៤១ ដោយភាពស្និទ្ធស្នាលជាទីបំផុត តាមប្រព័ន្ធវីដេអូ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាស៊ាន អន្តរសភា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង