Yearendyearend1140x150

សម្តេចហេង សំរិនស្នើអាស៊ានសហការគ្នាឱ្យកាន់តែស៊ីជម្រៅក្នុងវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ប្រទេសអាស៊ាន ធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩នេះ ។ នេះបើតាមកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ នាព្រឹកថ្ងៃទី០៨ កញ្ញា ឆ្នាំ២០២០។

សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសាធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក។

សម្តេចមានប្រសាសន៍ថា «យើងត្រូវធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់យើង»។

សម្ដេចបានបន្ថែមទៀតថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤នេះ ពិតជាសមស្រប និងឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ប្រកបដោយឯកភាព សាមគ្គីភាព និងមជ្ឈភាព ដើម្បីជំរុញឱ្យអាស៊ានមានលទ្ធភាពចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបជូនថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

ទន្ទឹមនឹងនេះ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញានេះ។ បន្ទាប់ពីពិធីបើកជាផ្លូវការហើយ មហាសន្និបាតនឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញជាច្រើន តាមប្រព័ន្ធវីដេអូ របស់អាយប៉ាទៀត ដូចជា កិច្ចប្រជុំគណៈកម្មាធិការស្រ្តី កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាស៊ាន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង